ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា អ្នកទោសចំនួន ៩នាក់ត្រូវបានសម្លាប់នៅក្នុងកុប្បកម្ម នៅក្នុងពន្ធនាគារមួយ ក្នុងរដ្ឋ Goias។
អាជ្ញាធរបញ្ជាក់ថា កុប្បកម្មកើតឡើងនៅពេល ដែលអ្នកទោសមួយក្រុមប្រដាប់ដោយអាវុធ បានវាទទីចូលកន្លែងដែលគ្រប់គ្រងដោយក្រុមអ្នកទោសម្ខាងទៀត។ ក្នុងចំណោមអ្នកស្លាប់ មានម្នាក់ត្រូវបានសម្លាប់ដោយកាត់ក្បាល។
ក្រោយមានការបាញ់កាំភ្លើងពីប៉ូលីស អ្នកទោសនៃក្រុមទាំងសងខាងជាង ១០០នាក់បានរត់គេចខ្លួន ប៉ុន្តែប៉ូលីសនិយាយថា ពួកគេអាចគ្រប់គ្រងស្ថានការបានមកវិញ។
អ្នកទោសចំនួន ៣០នាក់ត្រូវបានចាប់ខ្លួនយកមកវិញ ប៉ុន្តែមានប្រហែល ៨០នាក់ទៀតកំពុងរត់គេចខ្លុន។ អ្នកទោសចំនួន ១៤នាក់ផងដែរបានរងរបួស។
កុប្បកម្មនេះកើតឡើងនៅថ្ងៃចូលឆ្នាំថ្មី ពេលល្ងាច។ អ្នកទោសទាំងពីរក្រុមបានប៉ះទង្គិចគ្នា និងបាយវាយកំទិចរបាំងនៃពន្ធនាគារ និងបានរត់គេចខ្លួន។
កុប្បកម្មតែងតែកើតមានឡើងជាញឹកញាប់នៅក្នុងគុក ប្រទេសប្រេស៊ីល ដែលមានភាពចង្អៀត ខណៈដែលមានបុគ្គលិកនៅទីនោះតិចតួច៕ សុភ័ក្ត្រ