សង្គមសព្វថ្ងៃហាក់ដូចជាត្រូវបានរំអុកជាមួយការវិនិច្ឆ័យមនុស្សតែសំបកក្រៅ ក្នុងនោះដូចជាមើលស្រាលលើរូបរាង, ការនិយាយស្តី ឬ ឥរិយាបទនៃការស្លៀកពាក់ជាដើម ដែលជាហេតុនាំឲ្យកើតមានរឿងរ៉ាវផ្សេងៗ ។ ចំណែកឯការប្រកាន់ជាតិសាសន៍វិញ ក៏បានកំពុងរីករាល និងជារឿយៗគេមិនអើពើ ។ ហើយសូម្បីមានមនុស្សមួយចំនួន ក៏មិនចូលចិត្តមនុស្សដែលជាជាតិសាសន៍ដូចគ្នារបស់ពួកគេផងដែរ ។
តួយ៉ាង បុរសម្នាក់ដែលស្លៀក Bahag (សំពត់ប៉ឹង) ប្រពៃណី ដែលជាការនិយមរបស់អ្នកព្រៃភ្នំជាច្រើន បានកំពុងរង់ចាំរថយន្តក្រុង ត្រូវបានគេបដិសេធឲ្យឡើងជិះនោះឡើយ ព្រោះតែគិតឃើញនូវហេតុផលមួយចំនួន ។
យោងតាមអ្នកលេងហ្វេសប៊ុកឈ្មោះ Dhrins Laurente Napeek នោះគាត់បានឃើញបុរសចំណាស់ម្នាក់ ដូចរៀបរាប់ខាងលើ កំពុងរង់ចាំរថយន្តក្រុង និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែលឃើញមានតែបុរសម្នាក់នេះតែម្នាក់ឯងគត់ ដែលត្រូវបានឡានចាកចោល ។
Napeek ជឿថា បុរសនេះត្រូវបានគេបដិសេធឲ្យឡើងជិះរថយន្ត ដោយសាររើសអើងនឹងរបៀបនៃការស្លៀកពាក់របស់គាត់ ។ ទោះយ៉ាងណា យោងតាមការផុសរបស់ស្ត្រីម្នាក់ បានអះអាងថា រថយន្តក្រុងនោះបានផ្ទុកមនុស្សពេញចង្អៀតទៅហើយ ហេតុនេះ ពុំអាចដាក់បន្ថែមគាត់ម្នាក់ទៀតបានទេ ។
យ៉ាងណាមិញ គេហទំព័រមួយបានចុះផ្សាយថា បុរសរូបនោះពុំបានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ទេ និងត្រូវបានគេសន្មត់ថា បានវិលត្រឡប់ទៅសួរសុខទុក្ខអ្នកជំងឺរបស់គាត់វិញ នៅ Villasis ឬ Rosales នៅក្នុងប្រទេសហ្វីលីពីន ៕ ចន្ទី
ចុះប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?