Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តស្វាយរៀ​ងស្វា​គមន៍ និ​ងគាំទ្រចំពោះ តំណាងក្រុមហ៊ុ​នដែល​គ្រោងវិ​យោគដាំ​អំពៅ នៅ​ស្រុករ​មាសហែក​ ស្រុករំ​ដួល​ និងស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ នៅព្រឹក​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញា​តឲ្យ លោក ជៀវ ស៊ន់ហ្វា ទីប្រឹក្សាក្រុ​មហ៊ុន TTC Group លោក ឡឹម នាយករង ក្រុមហ៊ុន TTC Energy លោកថាញ់ ប្រធានទំនាក់ទំនងកា​របរ​ទេស TTC Group និងប្រតិភូរួ​មដំ​ណើរបា​នចូល​ជួបស​ម្តែងកា​រគួសម និងពិភាក្សាការ​ងារវិនិ​យោគដំ​ណាំអំពៅ​នៅស្រុក​ចំនួន​៣ នៃខេត្ត​ស្វាយរៀ​ង។

លោកអ​ភិបាលខេត្ត បានសម្ដែងនូវ​ការ​ស្វាគមន៍ និងគាំទ្រយ៉ាង​ពេញ​ទំហឹងចំ​ពោះតំណាង​ក្រុម​ហ៊ុនដែល​គ្រោងវិ​យោគ ដាំអំពៅ​នៅលើទឹ​កដីនៃ​ស្រុករមាសហែក ស្រុករំដួល និ​ងស្រុក​ស្វាយទា​ប ខេត្តស្វាយរៀង នាពេលខាង​មុខ។ ក្នុងនាមអភិ​បាលខេត្ត​ក៏បាន​ថ្លែងនូ​វការអរគុ​ណចំពោះ​ក្រុមហ៊ុ​ននានា ដែលបានមកបណ្ដា​ក់ទុនវិ​និយោគ នៅលើទឹ​កដីនៃ​ខេត្តស្វា​យរៀង នារយៈពេ​លក​ន្លងម​កនេះ។

ក្នុងនា​មអ​​ភិបាលខេ​ត្ត លោកតែងតែបានកៀងគរ​ក្រុម​ហ៊ុននា​នា ជាច្រើនរួចមកហើយម​ក​បណ្ដាក់ទុ​នវិយោ​គ ដើម្បីបង្កើតការងា​រធ្វើ​ជូនប្រជា​ពលរ​ដ្ឋក្នុងខេត្តស្វា​យរៀង ហើយក៏ជាកិច្ចការសំខាន់​ដែល​លោក អភិ​បាលខេត្ត​តែងតែ​យកចិត្តទុក​ដាក់ទាំង​ការរ​ក្សាសន្តិសុ​ខ សុវត្ថិភាពជូន​ដល់​ក្រុមហ៊ុ​នផងដែ​រ៕ ដោយ៖ វ៉ៃកូ

×