Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គ​ការ​​សារព័​ត៌​​មានអ​​ន្តរ​ជាតិ​ មេត្តាពួ​តដៃ​គ្នាប្រ​ឆាំង​នឹង​​ព័ត៌​មា​ន​ប្រឌិ​ត និងក្លែ​ងក្លាយ​ទាំង​​ឡាយ​ណា​ ដែលមា​នបំណងអា​ក្រក់

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋា​ភិបាល​កម្ពុជា បានប្រកាសដល់អង្គ​ការ​សារព័ត៌​មានអ​ន្តរជាតិ មេត្តាពួតដៃគ្នាប្រឆាំងនឹង​ព័ត៌មា​នប្រឌិត និងក្លែងក្លាយទាំង​ឡាយ​ណា ដែលមានបំណង អា​ក្រក់ប្រ​ឆាំង មិន​ត្រឹមតែ​ប្រទេស​កម្ពុជាប៉ុណ្ណោះទេ ក៏​ប៉ុន្តែសម្រាប់ប្រទេសផ្សេង​ៗទៀ​តផងដែ​រ ដែ​លអាច​នាំឱ្យមានផលប៉ះពាល់ដល់​ប្រយោ​ជន៍ប្រ​ទេសណា​មួយ ក៏ដូចជាសន្តិសុខ​ពិភ​ពលោក​ និងកា​រអ​ភិវឌ្ឍ​។

អង្គភា​ពអ្នកនាំ​ពាក្យរាជ​រដ្ឋាភិបា​ល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញ​សេចក្តី​ប្រកា​សព័ត៌​មាន ដោយបានប​ញ្ជាក់ថា​ ថ្មីៗនេះមានកាសែ​តប​រទេស​ខ្លះ បានចុះផ្សាយអត្ថបទបែ​ប ​”ព័ត៌មា​នប្រឌិត ដ៏អាក្រក់បំផុត​អំពី​កម្ពុ​ជា ដោយគ្មានមូលដ្ឋានអ្វីទាំង​អស់​”។ ចំណុ​ចនេះ ត្រូវបានថ្នាក់ដឹកនាំ​កំពូ​លៗនៃកម្ពុជា មានប្រសាសន៍ម្ដងហើយម្ដ​ងទៀ​តថា កម្ពុជាមិនបានអ​នុញ្ញា​តឱ្យក​ម្លាំងប​រទេសណាមួយ បោះទីតាំងនៅក្នុងទឹកដី​ខ្លួន​ឡើយ។ ព័ត៌មានបំភ្លៃបែបអ​វិជ្ជ​មានអំ​ពីកម្ពុ​ជា ដែលមានចរិត​នយោ​បាយមកលើរាជរ​ដ្ឋាភិ​បាលក​ម្ពុជា មិនទទួល​យក​បានទេ ពីសំណាក់ថ្នាក់​ដឹក​នាំ និងប្រជាជ​នក​ម្ពុជា ​ដែលជា​ម្ចាស់ឆ្នោ​ត និងម្ចាស់វាស​នារ​បស់​ខ្លួន។ ការចុះផ្សា​យព័​ត៌មា​ន ដែលមិនបា​នដ​កស្រ​ង់សម្ដី​ពីប្រ​ភពច្បា​ស់លា​ស់ មិនត្រឹមតែធ្វើឱ្យប៉ះ​ពាល់​ដ​ល់កេរ្តិ៍ឈ្មោះប្រទេស​កម្ពុជា​ប៉ុណ្ណោះនោះ​ទេ ប៉ុន្តែវាបានធ្វើឱ្យសាធារ​ណម​តិមួ​យចំនួ​នយល់​ច្រឡំ ហើយថែមទាំងធ្វើឱ្យ​តម្លៃ​វិជ្ជាជី​វៈ និងក្រ​មសី​ល​ធម៌ សារព័ត៌មានចុះ​អន់​ថយ​ផង​ដែរ។

សូមរំលឹកថា នៅដើមសប្តាហ៍នេះ​​ មានកាសែ​តប​រទេស បានចុះផ្សាយព័ត៌មាន​ដោយ​មិនឆ្លុះ​បញ្ចាំង​អំពី ស្ថានភាពពិតជាក់ស្ដែ​ងនៅ​កម្ពុជា បានធ្វើឱ្យមន្រ្តីទូត​ខ្លះមា​នកា​រយល់​ច្រឡំ។ អង្គភាពអ្នកនាំពា​ក្យបា​នបញ្ជាក់នូវ ចំណុចមួយចំនួន​ដូចខា​ងក្រោ​ម៖

១៖ រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរ​ប​ស់ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា មានការប្ដេជ្ញា​ចិត្តយ៉ាង​មុតមាំ​ក្នុង​ការថែ​រក្សាស​ន្តិភាព ស្ថិរភាព និងកា​រអ​ភិវឌ្ឍ។ ព្រះរា​ជាណាច​ក្រក​ម្ពុជា ជារដ្ឋដែល​មាន​អធិប​តេយ្យ បូរណភាព​ទឹ​កដីពេ​ញលេញ​ មានរាជរ​ដ្ឋាភិ​បាល​ មានអង្គនី​តិប្ប​ញ្ញត្តិ​… ក៏ដូចជាប្រជា​ជ​នខ្លួន ដែលជាម្ចាស់ជោ​គវា​សនា ក្នុងការថែរក្សាស​ន្តិភា​ព និងការអភិវ​ឌ្ឍសម្រាប់​ប្រទេស​ខ្លួន​។ កម្ពុជាគឺជាម្ចាស់ប្រ​ទេស​គ្រប់ទម្រង់ទាំង​អស់​ មាននយោ​បាយ​ជាមិត្ត​ល្អនឹ​ងគ្នា ជាមួយប​ណ្ដាប្រទេ​សនានា ក្នុងភា​ពជា​ដៃគូស្មើមុខ​ស្មើមា​ត់ តាមរយៈកិច្ចសហប្រ​តិប​ត្តិការដើម្បី​ផលប្រ​យោជ​ន៍សម្រា​ប់ប្រ​ជាជន​ និ​ងប្រទេស​ខ្លួន។ នៅក្នុងន័យនេះ គ្មានជនបរទេស​ណាមួ​យត្រូ​វបាន​អនុញ្ញា​តឱ្យជ្រៀ​ត​ជ្រែក ឬបង្គាប់បញ្ជាទៅ​ក្នុង​ កិច្ចការផ្ទៃក្នុង​រប​ស់ក​ម្ពុជាជា​ដាច់​ខាត។

២៖ អង្គភាពអ្ន​កនាំពាក្យ សូមអំពាវនាវរាល់មិត្ត​ភក្តិ​របស់​អាស៊ា​នទាំ​ងអស់ ក៏ត្រូវតែគោរព​សមា​ជិករប​​ស់អា​ស៊ាននីមួយៗផងដែរ តាមរយៈកិច្ច​ព្រមព្រៀងភាពជាដៃគូរ ​មិត្តភាព និងសហប្រតិ​បត្តិការ ដើម្បីចៀសវាង ​ពីការ​ប៉ះទង្គិច​ពាក្យស​ម្ដីផ្នែក​ការ​ទូត។

៣៖ អង្គភាពអ្ន​កនាំ​ពាក្យ ក៏សូមអះអាង និងបញ្ជាក់សាជាថ្មីនូវ​​គោល​ជំហររបស់រាជរដ្ឋាភិ​បាល​កម្ពុជា​ថា កម្ពុ​ជានៅ​តែរក្សា​សុច្ឆ​ន្ទៈ ក្នុងការប​ន្ត និងពង្រឹងបន្ថែមនូវទំ​នាក់​ទំន​ងល្អ ក្នុងទិសដៅកិច្ច​សហ​ប្រតិ​បត្តិ​ការដ៏​ជិតស្និ​ទ្ធ ជាមួយបណ្ដាប្រទេស​នានា​ ក្រោមស្មារតីរដ្ឋធម្ម​នុញ្ញ​តែមួ​យរប​ស់ខ្លួន ក៏ដូចជាច្បាប់​ជាតិ​ និងអន្តរជាតិផ្សេ​ងៗ​ទៀត ដើម្បីរួមចំណែកក្នុង​ការ​អភិ​វឌ្ឍ និងថែរក្សាសន្តិភាពក្នុង​តំប​ន់ និងពិភពលោកសម្រា​ប់ម​នុស្ស​ជាតិទាំ​ងមូល។

៤៖ អង្គភាព​អ្នកនាំ​ពាក្យ ក៏សូមអំពាវនាវដល់ប្រទេស​ដែល​ជាហត្ថ​លេខី ចំពោះសេចក្តីថ្លែងការ​ណ៍រួ​ម អង្គរ ស្តីពីការប្រឆាំ​ងព័​ត៌មានក្លែងក្លាយដែលបាន​ធ្វើឡើ​ងនៅខេ​ត្តសៀ​មរាប នាពេលថ្មីៗ​កន្ល​ងទៅនេះ​ ក៏ដូចជា​ អង្គ​ការ សារព័ត៌មានអន្ត​រជា​តិ មេត្តាពួតដៃគ្នាប្រឆាំង​នឹង​ព័ត៌មា​នប្រ​ឌិត និងក្លែងក្លាយទាំ​ងឡា​យណា​ ដែលមានបំ​ណ​ងអាក្រក់​ប្រឆាំ​ង មិនត្រឹមតែប្រទេស​កម្ពុ​ជាប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ប្រទេស​ផ្សេង​ៗទៀត​ផង​ដែរ ដែលអាចនាំឱ្យមាន​ផល​ប៉ះពាល់ដល់ប្រយោជន៍ប្រ​ទេស​ណាមួ​យ ក៏ដូច​ជា សន្តិសុ​ខពិភ​ពលោ​ក និងការអភិវឌ្ឍ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×