ខេត្តស្វាយរៀង ៖ លោកសេង សិលា អភិបាលក្រុងបាវិត មានប្រសាសន៍ដោយមោទនៈភាពថា រដ្ឋបាលក្រុងបាវិតមានការរីកចំរើនគួរឲ្យមោទនៈភាព មកដល់ឆ្នាំ២០១៧ នេះរួមមានវិសយ័សហគ្រាសឧស្សាហកម្ម វេជនៈភណ្ឌ័កាត់ដេរ កាស៊ីណូ ភោជ្ជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ផ្សាររាត្រី រមណីយ៍ដ្ឋាន មណ្ឌលកំសាន្ត អាងហែលទឹក និងរីសតមានការកើនឡើងគួរឱ្យកត់សម្គាល់ហើយបាន បង្កើតការងារឲ្យប្រជាពលរដ្ឋ កម្មករកម្មការនីរាប់ម៉ឺននាក់មានការងារធ្វើ មានប្រាក់បៀវត្សនិងមានជីវភាពសមរម្យនៅក្នុងគ្រួសារបានល្អប្រសើរ។
លោកអភិបាលក្រុងបានមានប្រសាសន៍ដូចច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមណ្ឌលកំសាន្តហូមក្រោន ស្វីមីងផ្លេស រឺសត(HOME CROWN SWIMMING PLACE & RESORT)ស្ថិតនៅភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរាត្រីឆ្លងឆ្នាំចូលឆ្នាំ២០១៨ ។
លោកអភិបាលក្រុងបានមានប្រសាសន៍បន្តទៀតថា៖ ការរីកចម្រើននូវសមិទ្ធិផលទាំងអស់នេះហើយ គឺបានអូសទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិចូលមកលេងកំសាន្តរាប់ពាន់នាក់ ជាពិសេសនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨នេះគ្រប់ស្ថាបន័ឯកជនទាំងអស់ក្នុងក្រុងបាវិតបានរៀបចំពិធីឆ្លងឆ្នាំសកល ដោយមានដាក់តាំងភ្លើងពណ៌ ដើមឈើ គ្រឹះស្មាក់ តុបតែងលម្អរ តាមដងផ្លូវនិងនៅខាងមុខបរវេនក្រុមហ៊ុន គួរជាទីគយគន់ដ៏ត្រកាលក្នុងពេលរាត្រី។
លោក សេង សិលា ក៏បានកោតសរសើរដល់លោកអគ្គនាយកហូមក្រោនស្វីមីងផ្លេសនិងរីសត បានរៀបចំពិធីឆ្លងឆ្នាំសកល ឬខោនដោន ឆ្នាំ២០១៧-២០១៨ ហើយបានបើកឲ្យមន្ត្រីរាជាការ ប្រជាពលរដ្ឋចូលរួមកំសាន្តហែលទឹកលេង ដោយមានប្រគុំតន្ត្រីបុរាណសម័យសម្តែងសិល្បះធ្វើឲ្យពិធីរឹតតែអធឹកអធម្មរីករាយក្រៃលែង។ លោកសេងសិលា បន្តទៀតថា ៖ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះគឺបានមកពីការខឹតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពពេញលេញ ហើយប្រទេសជាតិយើងមានសុខសន្តិភាពនេះហើយដែល ធ្វើឲ្យអ្នកវិនិយោគទុន ជាតិនិងអន្តរជាតិ មានជំនឿ និងទុកចិត្តលើរាជរដ្ឋាភិបាល បានមកដាក់ទុនមករកស៊ីនៅប្រទេសកម្ពុជាយើងជាពិសេសក្រុងបាវិតនេះដូច្នេះយើងត្រូវតែចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់ជាដាច់ខាត។
លោកស្រី ពៅ ថាវី អគ្គនាយិការ មជ្ឈមណ្ឌលកំសាន្ត ហូមក្រោន ស្វីមីងផ្លេស រឺសតបាវិត បានមានប្រសាសន៍ឱ្យដឹងផងដែរថា ៖ ដើម្បីចូលរួមកាត់បន្ថយការធ្វើដំណើរ ក៏ដូចជាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅដែលកន្លងមកធ្លាប់បានទៅទស្សនាកំសាន្តនៅកន្លែងឆ្ងាយៗនោះលោកស្រីក៏បានសម្រេវចិត្តបោះទុនវិនិយោគនៅក្រុងបាវិតនេះដោយបាននាំមកនៅរចនាបទទំនើបៗប្លែកៗ ផ្នែកស្ថាបត្យកម្មពីបច្ចឹមប្រទេសមកចែករំលែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដែលរស់នៅក្រុងបាវិតនេះផ្ទាល់តែម្តង ដើម្បីមកទស្សនាកំសាន្ត។
លោកស្រីនាយិការបានមានប្រសាសន៍បន្តទៀតថា៖ មជ្ឈមណ្ឌលកំសាន្តរបស់លោកស្រីដែលទើបបង្កើតឡើងនាពេលនេះមានផ្តល់ជូននូវសេវាកម្មកំសាន្តជាច្រើនដូចជា ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមនិងសូណា អាងហែលទឹកភោជនីយ៍ដ្ឋាន HOTEL. KTV. BBQ .COOKTEL.SKYBARនិងCOOFEE SHOPរួមនិងអាហារផ្សេងៗជាច្រើនទៀត៕ វ៉ៃកូ