Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តប​តាម​ការ​បិណ្ឌ​បាត្រ​របស់​ចៅអធិការ​វត្ត​អូរ​ប្រាសាទ លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រគេន​

spot_img

​បន្ទាយមានជ័យ ៖ ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជា​ពុទ្ធបរិស័ទ​និង​ការ​បិណ្ឌ​បាត្រ​របស់​ព្រះគ្រូ​ចៅអធិការ ទើប​លោកស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ បាន​យក​ស៊ីម៉ង់​ចំនួន​២​តោន ទៅ​ប្រគេន​វត្ត​អូរ​ប្រាសាទ ឃុំ​អូរ​ប្រសាទ ស្រុក​ម​ង្គ​បូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រគល់ជូន​ស៊ីម៉ង់ ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត អូរ​ប្រសាទ ជា​អំណោយ​របសលោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ។​

​ក្រោយពី​សូត្រធម៌​ជ័យ​ន្តោ និង​ធម៌​បង្សុកូល​ដល់​ម្ចាស់​ទាន ព្រះគ្រូ​ចៅអធិការ​វត្ត​បានទទួល​រ៉ាប់រង​ថា ៖ វត្ត​នានា​ក្នុង​ទូទាំង​ខេត្តបន្ទាយមានជ័យ សូមជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងឡាយ​បើកបរ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ចំពោះ​បញ្ហា​គ្រឿង​ពិសេស​ក្រុម​ស្រទាប់​យុវវ័យ ក៏​សូម​ឲ្យ​ជួយ​អប់រំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​នេះ​៕ ដោយ ៖ បន្ទាយ​

spot_img
×