បន្ទាយមានជ័យ៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានព្រមប្រគល់រថយន្តតូច១គ្រឿងអោយម្ចាស់គេវិញ កាលពីថ្ងៃទី១មករាឆ្នាំ២០១៧ ក្រោយជនរងគ្រោះបានប្តឹងបុគ្គលមន្ត្រីអ.ហម្នាក់នៃស្នាក់ការលេខ៥៦៨ ដីថ្មី នៅសង្កាត់ផ្សារកណ្តាលក្រុងឥប៉ោយប៉ែតដែលបង្កហឹង្សារនិងគម្រាមអាយុជីវិត។ តែបណ្តឹងជនរងគ្រោះបានដើរទៅមុខ ។
អ្នកស្រី យូ ស្រីនី និងលោក ស ហាត ដែលជាម្ចាស់រថយន្តបានប្រាប់ថ្ងៃទី២ មករាឆ្នាំ២០១៨ថា : ខ្លួនបានទៅទទួលយករថយម្តតូច១គ្រឿងម៉ាកតូយ៉ូតាកាមរីពណ័ស ពាក់ស្លាកលេខ2AM -5907 ភ្នំពេញ របស់ខ្លួនពីមន្ត្រីប្រចាំការនៃកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមកវិញហើយ ។
សូមបញ្ជាក់ថា រថយន្តនោះ ត្រូវបានគេរឹបអូសយកទៅទុកនៅមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ដោយលោកអនុសេនីយ៍ទោ ម៉េត រិទ្ធិ ភេទប្រុសអាយុ៤០ឆ្នាំ (ជាមន្ត្រីកងរាជអាវុធហត្ថប្រចាំការនៅស្នាក់ការសន្តិសុខលេខ៥៦៨ ដីថ្មី សង្កាត់ផ្សារកណ្តាល)នៃកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងឈ្មោះ យូ ដារ៉ាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាមនុស្សរបស់មន្ត្រីនោះ) ។ ពោលគឺកាលពីម៉ោង១១យប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧ នៅមុខហាងខារ៉ាអូខេអូប៉េរ៉ា( Opera Karaoke) ស្ថិតនៅភូមិក្បាល់ស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កន្លងមកក្នុងជម្លោះមានអំពើហឹង្សារមួយ ។
ហើយករណីនោះ ពួកខ្លួនបានដាក់ពាក្យបណ្តឹងទៅការិយាល័យនៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ធ្នូឆ្នាំ២០១៧ ផងដែរ ដោយចោទឈ្មោះទាំង២ខាងលើ ពីបទបង្ករបួសស្នាមធ្ងន់ធ្ងរនិងគម្រាមកំហែងដល់អាយុជីវិតនិងដកហូតទ្រព្យសម្បតិ្ត(ឡាន) ដោយខុសច្បាប់។
ជនរងគ្រោះឈ្មោះ យូ ស្រីនីអាយុ២៦ឆ្នាំ មានផ្ទៃពោះ៧ខែ និងឈ្មោះ ស្រឹប ហម ភេទប្រុស អាយុ៣៨ឆ្នាំ ជាបងថ្លៃ លំនៅភូមិមិត្តភាពសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតជាដើមបណ្តឹង ។ ខាងអយ្យការនិងចៅក្រមស៊ើបសួរបាននឹងកំពុងចាត់ការរឿងព្រហ្មទ័ណ្ឌនេះ។
សូមរំលឹកថា បណ្តឹងនោះ គឺនៅមុនកើតហេតុឈ្មោះយូ ស្រីនីបានជិះឡានតូយ៉ូតាកាមរីពណ៍ ស១គ្រឿង ថាតាមរកប្តី ដែលសង្ស័យមានស្រី ហើយចូលច្រៀងនៅខារ៉ាអូខេខាងលើ។ តែខណ:នោះបុរសជាប្តីឈ្មោះ ស ហាត ដែលទើបត្រឡប់ពីរកស៊ីនៅប្រទេសថៃ ក៏បានបញ្ជិះម៉ូតូ១គ្រឿងជាមួយឈ្មោះ ស្រឹប ហម ជាបងប្អូន តាមរកស្ត្រីជាប្រពន្ធដែរ ដោយសង្ស័យមានប្រុស ហើយចូលខារ៉ាអូខេ។ ពួកគេក៏ជួបគ្នា ហើយមានការប្រកែកកប្រច័ណ្ឌឈ្លោះប្តីប្រពន្ធគ្នាខ្លះ។ ខណ:នោះ ឈ្មោះ យូ ដារ៉ាពេជ្រ ជាប្អូនប្រុស រួមឪពុកម្តាយទីទៃនឹងឈ្មោះ យូស្រីនី បានជួយបងស្រី ។ តមកក៏មានលោក ម៉េត រិទ្ធី ចេញពីម្តុំខារ៉ាអូខេមក ក៏មានប្រទូស្តរាយកាន់តែធំដោយឈ្មោះ ម៉េត រិទ្ធី និងគូកនបានមានធាក់ វាយតប់ លើម៉ូតូ លើបុរសឈ្មោះ ស្រឹប ហម,លើស្ត្រីឈ្មោះ យូ ស្រីនីនិងលើឈ្មោះ ស ហាត បង្ករបួសស្នាមត្រង់ច្រមុះ ក ខ្លួនប្រាណ។ បោកទូរស័ព្ទ, បោលផ្តួលនាងមានផ្ទៃទៅនឹងដី ហើយក៏បានបានយកកាំភ្លើងមកគម្រាមកំហែង បម្រុញបាញ់នាងនិងក្រុមគ្រួសារថែមទៀត ។ ហើយដកហូតយកដោយខុសច្បាប់នូវរថយន្តតូចមួយគ្រឿងម៉ាកតូយ៉ូតាកាមរីពណ័ស ពាក់ស្លាកលេខ2AM -5907 ភ្នំពេញ ដោយយកលេសថា ឈ្មោះយូ ដារ៉ាពេជ្រ ជាប្អូនរបស់ឈ្មោះយូ ស្រីនី ជាអ្នកប្តឹង ។តែធាតុពិត ឈ្មោះនេះមិនបានប្តឹង ហើយក៏រឹតតែមិនមានសិទ្ធិប្តឹងព្រោះនាងជាសាម៉ីខ្លួន មិនបានអោយប្តឹង ហើយនាងក៏ត្រូវរ៉ូវធម្មតានឹងប្តី បើទោះបីជាមានការឈ្លោះប្រកែក និងប្រច័ណ្ឌគ្នាខ្លះក៏ដោយ ។
លោកវរសេនីយ៍ សរ សុភ័ក្ត្រា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងជាមេបញ្ជាការស្នាក់ការសន្តិសុខលេខ៥៦៨ ដីថ្មីអោយដឹងថា ៖ លោកម៉េត រិទ្ធី បានទៅជួយស្ត្រីរងគ្រោះដែលរងអំពើហឹង្សារពីប្តី តែឡូវបែរជារងគ្រោះត្រូវនាងប្តឹងទៅវិញ ។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងល្ងាចថ្ងៃទី២មករា ២០១៨ ថា ៖ រឿងនេះ ខាងឈ្មោះម៉េត រិទ្ធី ថា អ្នកដែលប្តឹងលោកទៅអយ្យការនោះ ជាអ្នកបង្កវាយដំលើសមត្ថកិច្ចដែលទៅអន្តរាគមន៍ជម្លោះប្តីប្រពន្ធនោះ ។ មន្ត្រីបន្តថា ចំណែករថយន្តដែល អត់បញ្ហាអី អហសម្រេចប្រគល់អោយម្ចាស់វិញមែន៕ ដោយ ៖បន្ទាយ