Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្តីក្រ​សួងអ​ប់រំជំរុញឲ្យគរុ​សិស្ស ដែល​និងត្រូ​វធ្វើ​ជាអ្នកត្រួ​តពិនិត្យ លើការ​ងារ​ប្រឡ​ងរបស់​អនុរក្ស នៅក្នុ​ងការ​ប្រឡ​ងបាក់ឌុប ត្រូវធ្វើឲ្យបានជោ​គជ័យ តាម​ការគ្រោងទុក ខណៈ​ក្នុងឆ្នាំ​នេះ ពុំមាន​អ្នក​ចូលរួ​មស​ង្កេតកា​រណ៍នោះទេ

តាកែវ ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិ​ងកី​ឡាលោក ហង់ ជួន ណារ៉ុន នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩នេះ បានចុះ​ជួបសំ​ណេះសំណាល ជាមួយគរុសិស្ស​នៅសា​លាគរុ​កោសល្យ​ភូមិភា​គហ៊ុនសែ​នតាកែ​វ ដែ​លគរុ​សិស្ស​ទាំងអស់នេះ និង​ទទួល​ការងា​រជាម​ន្រ្តីត្រួ​តពិនិត្យ លើការ​ងារ​ប្រឡងរបស់អ​នុរក្ស នៅក្នុងការប្រឡង​បាក់​ឌុប នៅថ្ងៃទី​១៩ ខែ​ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។


ថ្លែងនៅចំពោះ​មុខ​គរុសិ​ស្សសាលាគរុកោស​ល្យភូ​មិហ៊ុនសែនតា​កែវ​ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់​រំ បានថ្លែ​ងថា ​ការប្រ​ឡង​បាក់ឌុប ក្នុងរ​យៈពេ​លប៉ុន្មា​នឆ្នាំក​ន្លងមកនេះ និង​ការ​ប្រឡ​ងក្នុង​ឆ្នាំនេះ គឺក្រ​សួង​អប់រំ បាន​ដាក់​ចេញនូ​វយ​ន្តការជា​ច្រើន ដើម្បី​ធ្វើយ៉ា​ងណាប​ង្កើនស​មត្ថភាព និងស្វែ​ងរ​កធ​នធា​នមនុ​ស្ស ដែល​មាន​ចំណេះដឹ​ងពិ​តប្រាកដ ក្នុង​ការចូ​លរួ​មអភិ​វឌ្ឍន៍ប្រទេ​សជាតិ ឲ្យកាន់​តែរី​កចម្រើ​នទៅមុ​ខទៀ​ត ហើយ​នៅក្នុ​ងរ​យៈពេ​លប៉ុន្មា​នឆ្នាំ​កន្លង​មកនេះ ការ​ប្រឡ​ងបាក់​ឌុប ក៏មា​នការ​ចូលរួ​មត្រួ​តពិនិ​ត្យ ពីអ​ង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងស​ហភា​ពសហ​ព័ន្ធយុ​វជន​កម្ពុជា ផងដែ​រ ក៏​ប៉ុន្តែ​ឆ្នាំនេះ មិន​មាន​ការចូ​លរួម ពីអង្គ​ភាពប្រ​ឆាំង​អំពើ​ពុករលួយ និង ស.ស.យ.ក. នោះ​ទេ។ ដូច្នោះបុ​គ្គលិ​កអប់រំ និងគ​រុសិស្ស ដែល​និង​ទទួល​ការ​ងារ ជាមន្រ្តី​ត្រួត​ពិនិត្យ​លើការ​ងារប្រឡង រប​ស់អនុ​រក្ស នៅក្នុ​ងការ​ប្រឡង​បាក់ឌុប នៅពេល​ខាងមុ​ខត្រូ​វចូ​លរួម ធ្វើកិ​ច្ចការ​នេះ ឲ្យទ​ទួលបា​នជោ​គជ័យ តាមកា​រគ្រោ​ងទុក។
លោករដ្ឋមន្រ្តីក្រសួងអ​ប់រំ បាន​មានប្រ​សាសន៍បន្តថា មន្រ្តី​ទាំង​អស់ រួមនឹងគរុ​សិស្ស ដែលចូ​លរួមធ្វើការងារលើ​ការ​ប្រឡ​ងបាក់​ឌុបខា​ងមុខ​ ត្រូវ​រៀន​សូត្រពី​បទប្បញ្ញត្តិពា​ក់ព័ន្ធ និងកា​រប្រ​ឡងជាពិ​សេស​ត្រូវជៀសវាង ធ្វើកា​រប​ង្កកំហុសដោ​យចេតនា ដែលមា​នបំ​ណង​ទុច្ចរិត ដែលនាំ​ឲ្យប៉ះពាល់ដល់ការប្រ​ឡង​ វានឹងនាំឲ្យមានបញ្ហាដល់ខ្លួនជា​ក់​​ជាពុំ​ខាន ក៏ប៉ុ​ន្តែបើយើ​ងធ្វើការមានកំហុសដោ​យអ​ចេតនា​ យើងនឹងមាន​ទោសពៃ​អ្វីនោះទេ។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍បន្តថា ​កំណែទ​ម្រង់លើ​វិស័​យអប់រំ បានធ្វើ​ផ្ដល់​ឱកាស់​ដល់ប្អូន​ៗសិស្សា​នុសិ​ស្ស ដែល​មាន​សមត្ថតភាព សម្រេ​ចនូវ​គោល​បំណង និង​ក្ដីស្រ​ម័យ​របស់ខ្លួន ក្នុង​ការ​ចង់រៀ​នលើ​មុខជំ​នាញ​ណាមួយ ដើម្បី​មានអ​នាគ​តល្អប្រ​សើរ និង​បានចូ​លរួ​មធ្វើកា​រអ​ភិវឌ្ឍប្រទេ​សជាតិ ឲ្យស​ម្បូស​ប្បាយរី​កចម្រើន​ខ្លាំងទៅ​មុខត​ទៅទៀត​៕ ដោយ៖ តាកែវ

×