បន្ទាយមានជ័យ៖ទាំងលោកអភិបាលរងខេត្ត ទាំងលោកអភិបាលខេត្តបន្ទាយមានជ័យ សុទ្ធតែបានទទួលស្កាល់ និងជម្រុញអោយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បំពេញការងារជាច្រើនដូចជាចំពោះមុខ យុវជនជាអ្នកធ្វើការចលនាយុវជន អន្តរាគមន៍ សង្គ្រោះ មនុស្សធម៌និងទៅអនាគតជាអ្នកបន្តវេនគ្រប់ការងារទាំងអស់។
លោក ឈើយ ចាន់ណា អភិបាលរងខេត្ត លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ៏យនិយាយដូច្នេះក្នុងពីអីប្រកាសសមាសភាព និងពីធីជួបជុំពិសារអាហារសាមគ្គីអបអរឆ្លងឆ្នាំថ្មីរបស់សហភាពសហព័ន្ធយ្វជនកម្ពុជា(សសយក) ស្រុកភ្នំស្រុកកាលពីថ្ងៃទី២មករាឆ្នាំ២០១៨ នាសាលាស្រុក។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងជាអនុប្រធានសសយកខេត្តបន្ទាយមានជ័យបានបញ្ជាក់ពីសមាសភាពសសយកស្រុកភ្នំស្រុកមោះនោះថា៖ លោកយឹម សំណាង អភិបាលស្រុក ជាប្រធានកិត្តិយស,អ្នកស្រី ចំរើន ដាណេ ជាប្រធាន និងលោកស្រី លោកជាអភិបាលរងស្រុក អធិការនគរបាល ប្រធានការិយាល័យជុំវិញស្រុក នាយក នាយករងសាលា មេឃុំ ជំទប់ …និងយុវជន ជាអនុប្រធាន សមាជិក។
អ្នកស្រី ចំរើន ដាណេ ប្តេជ្ញាថា អ្នកស្រីនិងសមាសភាពសសយកស្រុកភ្នំស្រុកនឹងខិតខំបំពេញការងារតាមតូនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវអោបានលទ្ធផលនិងប្រសិទ្ធភាព។
លោក ប៉ោ វណ្ណាត ប្រធានសសយកខេត្តនិងលោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានជម្រុញបន្ថែមអោយថ្នាក់ដឹកនាំនិងសមាជិកយុវជននេះ រវៀសវៃ រួសរាន់ជាងនរណាៗទាំងអស់ក្នុងការឆ្លើយតបការងារអន្តរាគមន៍ សង្គ្រោះ មនុសធម៍និងការងារវាយបកទស្សន:មតិក្នុងមូលដ្ខាន។
លោក ឈើយ ចាន់ណា និយាយបន្ថែមថា : យុវជនសសយក មិនត្រឹមតែធ្វើការជាសេនាធិការអោយអាជ្ញាធរ សមត្ថកិច្ចនៃរដ្ឋបាលគ្រប់ថ្នាក់របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែជាអ្នកធ្វើការងារចលនាមហាជនដើម្បីគណបក្សប្រជាជនកម្ព្ជជាដ៏សកម្មបំផុតផងដែរ។
បន្ថែមលើនោះ នៅពេលសំណេះសំណាល អបអរនិងជប់លៀងអាហារជូនសមាសភាពសសយកស្រុកភ្នំស្រុកនេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានយុវជននេះត្រូវសកម្មខ្លាំងក្លាធ្វើការចលនាមហាជន ពិសេសយុវជន ពោលគឺធ្វើជាប្រមោយ ជាអ្នកចែចូវអោយយុវជនទូទៅចូលរួមជីវភាពនិងទសហសន:នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ យុវជនត្រូវឈានមុខឬនៅប្រកៀកស្មានឹងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចធ្វើការងារសង្គម ការងារចលនាគ្រប់ពេលដោយឥតរួញរា៕ ដោយ៖បន្ទាយ