Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌ​ទាំង​៤ កណ្តាល​ក្រុង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ស្តា​លូ​ពី​ថ្ងៃ​ទី​៩ ខែ​មករា ដោយ​ប្រើ​ពេល​៧​ខែ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ រដ្ឋបាល​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​ក្រុង​នឹង​ត្រូវ​បើក​យុទ្ធនាការ​ស្តារលូ​សរុប​ជាង​៤៦០​គីឡូម៉ែត្រ និង​ស្តារ​ប្រឡាយ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​គ្រោង​នឹង​ធ្វើ​អោយ​រួចរាល់​មុន​រដូវវស្សា​ឆ្នាំ​២០១៨​។​


​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អភិបាល​ខណ្ឌ​ដូនពេញ ទួលគោក ៧​មករា និង​ខណ្ឌចំការមន នៅ​សាលា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២ ខែ​មករា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា “​យុទ្ធនាការ​ស្តារ​លូ​និង​ប្រឡាយ នឹង​ចាប់ផ្តើ​អនុវត្ត​នៅ​ថ្ងៃ​ទី​៩ ខែ មករា ក្រោយ​ពី​រៀបចំ​ពិធី​ទិវា​បុណ្យ​ជាតិ​ជ័យជំនះ​៧​មករា​រួចរាល់ ទៅលើ​គម្រោង​ភិ​វឌ្ឍន៍​ប្រព័ន្ធ​លូ ប្រឡាយ នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ បញ្ហា​ទឹក​ដែល​កន្លងមក មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​”​។​
លោក​អភិបាល​រាជធានី លើកឡើង​អោយដឹងថា ដោយសារ​លូ​ជាង​៤៦០​គីឡូម៉ែត្រ​នេះ ភាគច្រើន​ជា​លូ​ចាស់ មាន​ការបា​ក់ដី​ស្រុត​ចូល​លូ គួបផ្សំ​ទៅនឹង​ការអភិវឌ្ឍន៍​នៅ​តាម​ជាយក្រុង ដែល​មិន​បាន​គិតគូ​ពី​និរន្តរភាព នៃ​ចរន្តទឹក​ហូរ ធ្វើអោយ​មាន​ការ​លុប​ប្រឡាយ​ដោយ​អន្លើ​បណ្តាល​អោយ​ស្ទះ​ទឹក​ហូ​មិន​បាន​លឿន​។​

​យុទ្ធនាការ​ស្តារលូ​នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រគល់​ភារកិច្ច​ជូន​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង​៤​ខាងលើ ដោយ​អនុវត្ត​តាម​វិមជ្ឈកា​ថ្នាក់​ក្រោម​ជាតិ គឺ​ប្រគល់​សិទ្ធិ និង​ប្រគល់​ថវិកា អោយ​ទៅ​ខណ្ឌ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​ប្រលែង​ដៃ​ចោល​នោះទេ គឺ​នៅ​តាមដាន​និង​ផ្តល់​បច្ចេកទេស ឬ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​ការខ្វះខាត​។​

​លោក​អភិបាល បាន​ថ្លែងថា នេះ​ជា​វិសាលភាព​នៃ​សន្តិភាព​ដែល​យើង​ត្រូវ​ធ្វើ​ការអភិវឌ្ឍ​ទីក្រុង​របស់​យើង​យ៉ាង​ស៊ីជម្រៅ ។ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ហើយ​តាមរយៈ​យុទ្ធនាការ​ការ​ស្តារលូ ធ្វើ​ផ្លូវ ស្តារ​ប្រឡាយ យើង​សង្ឃឹមថា​នឹង​ទទួលបាន​ផល​យ៉ាង​ពិតប្រាកដ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ ។ លោក​បន្តថា “​យុទ្ធនាការ​ស្តារលូ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ផ្តល់​ថវិកា​ទៅ​ដល់​បណ្តា​ខណ្ឌ​ទាំង​៤ ដែល​អនុវត្ត​តាម​វិមជ្ឈកា​ថ្នាក់ក្រោម​ជាតិ និង​បាន​ប្រគល់​សិទ្ធិ​ជូន​ពួកគាត់ ប៉ុន្តែ​យើង​មិន​ព្រលែង​ចោល​នោះទេ យើង​នៅតែ​ជា​អ​ណា​ព្យាបាល ហើយ​នៅពេល​ពួកគាត់​ធ្វើ​ទៅ​អស់​ថវិកា យើង​ត្រូវ​បន្ថែម​កិច្ចការងារ​នេះ​ជូន​ពួកគាត់​ទៀត​ហើយ​ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​អ​ណា​ព្យាបាល​ត្រូវ​តម្រង់​ទិស​ជូន​ពួកគាត់ “​។​

​ទាក់ទិន​ទៅ​នឹង​ការស្តារ​លូ​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​នឹង​ដឹង​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយដឹងថា ចំពោះ​ការ​ស្តារលូ​ជាង​៤៦០​គីឡូម៉ែត្រ​នេះ​សម្រាប់​ខណ្ឌ​ទាំង​៤​នេះ គឺ​សរុប​មាន​ចំនួន​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤.៣៩០​ម៉ែត្រ ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨.០៦៨​ម៉ែត្រ ខណ្ឌទួលគោក​មាន​ប្រវែង​២៨.៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មាន​ប្រវែង​២០.៨១៤​ម៉ែត្រ​។​
លោក​បាន​បញ្ជាក់​អោយដឹងថា ចំពោះ​ការ​ស្តារលូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តារលូ គឺ​មាន​រថយន្ត​សម្រាប់​បូម​ទឹក​ចំនួន​៤​គ្រឿង រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើ​រយៈពេល​៧​ខែ​អោយ​រួចរាល់​ទូទាំង​៤​ខណ្ឌ​។​

​យុទ្ធនាការ​នេះ​ដែរ លោក ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ អោយដឹងថា បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ គឺ​ស្តារ​ប្រឡាយទឹក បង្កើន​ស្ថានីយ​បូមទឹក កសាង​បណ្តាញ​លូ​មេ​ពិសេស​ក្នុង​ខណ្ឌ​ចំនួន​៤​នៅ​កណ្តាល​ក្រុង និង​បាន​ដាក់ចេញ​ជា​ផែនការ​ថ្មី​មួយ ដោយ​ឲ្យ​ស្តារលូ​ទាំង​ខ្នាត​តូច និង​ធំ ដែល​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ ដោយ​ប្រើ​រយៈពេល​៧​ខែ ដើម្បី​អនុវត្ត​ផែនការ​ឲ្យបាន​រួចរា​ល់​មុន​រដូវវស្សា​មកដល់​៕ ដោយ ៖ កូឡាប​

spot_img
×