ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នាសាលាខេត្តព្រះសីហនុ បានរៀបចំធ្វើពិធីប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៥។ ក្នុងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៥ បន្តពី លោក យន្ត មីន អតីតអភិបាលខេត្ត និងជាអតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការគណៈកម្មាធិការកាកបាទក្រហមកម្ពុជា៕ ដោយ៖ ដែន សីមា