Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំង​លោក ជាវ តា​យ ជា​អភិបាលខេត្ត​កំពត ជំនួស​លោក​ចាន់ ចេស្ដា ដែល​ផ្ទេរ​ទៅ​កន្លែង​ដើម​វិញ​

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក ជាវ តា​យ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជំនួស​លោក​ចាន់ ចេស្តា ។​

​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ ត្រាស់​បង្គាប់ ផ្ទេរ​ភារកិច្ច​លោក ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​វិញ​។ ព្រះរាជ្យក្រឹត្យ ក៏​បាន​តែងតាំង​លោក ជាវ តា​យ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។ ពីមុន លោក​ជាវ តា​យ ជា​អភិបាលរង​ខេត្ត​កណ្តាល​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​។​

​គេ​សរសើរ​ថា លោក​ចាន់ ចេស្ដា ឡើង​ជា​អភិបាលខេត្ត ក៏​លឿន ហើយ​ចេញពី​ខេត្ត​វិញ ក៏​លឿន​ដែរ ។ ដោយសារ​លោក​ជា​មន្ត្រី​ក្រសួង​កសិកម្ម ពី​ប្រធាន​មន្ទី​កសិកម្ម មក​ឡើង​អភិបាលខេត្ត ឥឡូវ​ទៅ​ក្រសួង​កសិកម្ម​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×