Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែ​មករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​បាន​ដូច​ចិត្ត ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អ្នក​រួម​ការងារ​ទើប​សង្ឃឹម​ដោះស្រាយ​ការងារ​បានរ​លូន​។ ថ្ងៃ​នេះ​ពុំ​ល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូមែ​ន​ទិក​ឲ្យ​មនោសញ្ចេតនា​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ជ្រាលជ្រៅ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំវក​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​ការប្រែប្រួល ហានិភ័យ​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​ចៀសវា​ឆេវឆាវ​ធ្វើឲ្យ​គ្រប់យ៉ាង​ប្រែជា​ស្មុគស្មាញ​ជាង​។ ពុំ​មាន​ឱកាស​ជួប​លាភ ល្អ​បំផុត​គួរ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ដែល​មាន​ស្រាប់​។ មនោសញ្ចេតនា​នឹង​មាន​ការឈ្លោះប្រកែក ប្រទាញប្រទង់​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ រាសី​របស់​អ្នក​កំពុង​ឡើង​ខ្ពស់ ការងារ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ទិន្នផល​ការងារ​ខ្ពស់​។ ថ្ងៃ​នេះ​បើ​ជា​អ្នករកស៊ី​ជួញដូរ និង​រក​ចំណេញ​បាន​ច្រើនសន្ធឹក​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​មាន​និស្ស័យ​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ រាសី​ស្រុតចុះ​។ ការងារ​មាន​រំខាន​បន្តិចបន្តួច ធ្វើឲ្យ​អ្នក​ពិបាក​ប្រមូលផ្តុំ​ធ្វើការ​។ ថ្ងៃ​នេះ​មិន​ត្រូវ​ប្រថុយប្រថាន វិនិយោគ​ព្រោះ​អាច​ប្រឈម​នឹង​ការខាតបង់​ធំ​។ មនោសញ្ចេតនា មានរឿង​អ្វី​មិន​ត្រូវ​លាក់ទុក​ក្នុង​ចិត្ត គួរ​ចែករំលែក​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ក៏​ជា​វិធី​ជួយ​ឲ្យ​អ្នក​ទាំង​២ យល់ និង​កៀក​គ្នា​ជាង​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន ទាល់ច្រក​ពុំ​ទាន់​រកឃើញ​ដំណោះស្រាយ ធ្វើឲ្យ​អ្នក​តានតឹង នឿយណាយ​។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​វិនិយោគ គួរ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​ល្អ​កិច្ចការ​របស់​ខ្លួន​។ មនោសញ្ចេតនា ពិបាក​បញ្ចៀស​បាន​ការ​អាក់​អន់ចិត្ត ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​រីកចម្រើន​ល្អប្រសើរ ផែនការ​ទាំងឡាយ​សុទ្ធ​តែ​សម្រេច​យ៉ាង​រលូន​ត្រូវ​តាម​គម្រោងការ​។ ពុំ​មាន​ឱកាស​វិនិយោគ ចំណូល​មាន​ជាធម្មតា​។ មនោសញ្ចេតនា ប្រសិន​មាន​ចិត្ត​លើ​ដៃគូ ត្រូវ​ហ៊ាន​ប្រាប់​ឲ្យគេ​ដឹង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ លទ្ធភាព​ក្តាប់​ឱកាសល្អ ខួរក្បាល​ភ្លឺស្វាង​ធ្វើ​ការសម្រេច​រឿង​អ្វី​ក៏​ត្រឹមត្រូវ​។ ព្យាយាម​ជួបជុំ​មិត្តភក្តិ​សំណាងល្អ នឹង​មកដល់​។ មនោសញ្ចេតនា​កក់ក្តៅ សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួបប្រទះ​ការលំបាក សម្ពាធ​ច្រើន​ធ្វើឲ្យ​អ្នក​នឿយហត់ ត្រូវ​នឹងនរ សុទិដ្ឋិនិយម​ប្រឈមមុខ ចៀសវាង​ឆេវឆាវ នឹង​ធ្វើឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​។ ត្រូវ​ចេះ​សន្សំសំចៃ កុំ​ចាយ​លើស​ចំណូល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ត្រូវ​ខំ​ប្រឹង​រក្សា​ទំនាក់ទំនង​នេះ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ កុំ​បង្កើន​សម្ពាធ​ឲ្យ​ខ្លួនឯង ត្រូវ​តាំងស្មារតី​ប្រមូលផ្តុំ ក្នុង​ការងារ​អ្នកនឹង​ជំនះបាន​គ្រប់​ឧបសគ្គ​។ ថ្ងៃនេះ​មាន​លាភ​ចូល​ដល់​ផ្ទះ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ទប់​អារម្មណ៍ ចៀសវាង​ធ្វើឲ្យប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ ការងារ អាស្រ័យ​ដោយ​ស្មារតី​ធ្វើការ​ល្អ ម្ចាស់ការ​សកម្ម ហេតុនេះ​អ្នកនឹង​ទទួលបាន​លទ្ធផល​មួយ​គួរ​ឲ្យ​កោតសរសើរ​។ លុយកាក់រ​ក​បាន​ច្រើន តែ​ដោយសារ​ចំណាយ​មិន​សមស្រប ហេតុ​នេះ​ត្រូវ​ខ្វះខាត​ជាប្រចាំ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​មាន​ឱកាស​បាន​ជួប​គូ​ព្រេង តែ​អ្នក​មាន​គ្រួសារ​បែរជា​មាន​រឿង​រកាំរកូស​នឹង​គ្នា​បន្តិច​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា ឆ្នាំ​ឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​ឧបសគ្គ​ច្រើន ដោះស្រាយ​មិន​រួច ត្រូវ​អត់ធ្មត់​ប្រឈម កុំ​ទាន់​ចុះចាញ់​។ ថ្ងៃនេះ​មាន​រឿង ត្រូវ​ចាយប្រាក់​ច្រើន​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ឲ្យបាន​ច្រើន ទើប​មនោសញ្ចេតនា រីកចម្រើន​ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មាន​ឱកាសល្អ​មកដល់ អាច​ពង្រីក​បាន​សមត្ថ​ភាព​របស់​ខ្លួន កុំ​ឲ្យ​ខកខាន​។ ថ្ងៃនេះ​ជា​ថ្ងៃ​ជោគជ័យ​មួយ​សម្រាប់​អ្នកធ្វើ​ជំនួញ​ជួញដូរ​។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕​

spot_img
×