មនុស្សយ៉ាងតិចណាស់ ចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិត និង ៦នាក់ទៀតរងរបួស នៅពេលឡានក្រុងមួយគ្រឿងបានធ្លាក់ច្រាំងចោទមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋធានី លីម៉ា (Lima) ប្រទេសប៉េរូ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ។
ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តទាញយកសាកសពជនរងគ្រោះចំនួនយ៉ាងតិច ៧នាក់ដែលនៅក្រោមរថយន្តក្រុង។
ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើងនៅកាលពីថ្ងៃអង្គារ នៅពេលឡានកុងតឺណឺបុកពីក្រោយរថយន្តក្រុង បណ្តាលឲ្យរថយន្តក្រុងធ្លាក់ចុះទៅខាងក្រោមច្រាំង។
បើតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា ប្រព័ន្ធ GPS បានបង្ហាញថា រថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿនមុនពេលវាប៉ះទង្គិចគ្នា៕ សុភ័ក្ត្រ