ថ្វីត្បិតតែបង្ហាញភាពមន្ទិលសង្ស័យក្តីក៏ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ការដែលកូរ៉េខាងជើងប្របកាសត្រៀមចរចាជាមួយកូរ៉េខាងត្បូង “អាចជាព័ត៌មានល្អមួយ”។
ក្នុងការស្តែងមតិ ថ្លែងបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃ 2/1 ប្រធានាធិបតី ដូណាល់ ត្រាំ លើកឡើងថា វិធានការទាំងឡាយដើម្បីដាក់ទណ្ឌកម្ម និងបង្កកសម្ពាធដទៃទៀត កំពុងចាប់ផ្តើមមានប្រសិទ្ធភាពខ្លាំងក្លាលើកូរ៉េខាងជើង។ តាមនោះទោះយ៉ាងណា ក៏ចាំបាច់ត្រូវមានពេលវេលា ដើម្បីពិនិត្យមើលថា ព័ត៌មានខាងលើជាព័ត៌មានល្អ ឬមិនល្អ។
គួររំលឹកឡើងវិញថា ក្នុងសារឆ្នាំថ្មី ២០១៨ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស “ទុកច្រកសម្រាប់ចរចា” ជាមួយក្រុងសេអ៊ូល ព្រមទាំងជូនដំណឹងថា នឹងចាត់ក្រុមកីឡារបស់ប្រទេសនេះ ចូលរួមអូឡាំពិករដូវរងា Pyeongchang 2018។ ប្រការនេះស្តែងឲ្យឃើញនូវការប្រែប្រួលយ៉ាងច្បាស់លាស់អំពីកាយវិការរបស់កូរ៉េខាងជើង ក្រោយការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចជាបន្តបន្ទាប់ កាលពីចុងឆ្នាំទៅម៉ិញ។
ភ្លាមៗនោះ កូរ៉េខាងត្បូងក៏បានថ្លែងការណ៍ស្វាគមន៍សំណើរនេះរបស់កូរ៉េខាងជើង ព្រមទាំងបានផ្តួចផ្តើម រៀបចំកិច្ចចរចាជាន់ខ្ពស់មួយជាមួយកូរ៉េខាងជើងនៅថ្ងៃទី ៩/១ នាភូមិផ្អាកសង្គ្រាម Panmunjom។
គួររំលឹកឡើងវិញថា កិច្ចចរចាចុងក្រោយរវាងកូរ៉េទាំងពីរ បានប្រព្រឹត្តទៅនៅខែ ១២/២០១៥៕ សូយន