Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ទិញ​កាំជ្រួច​របស់​អ៊ីស្រាអែល ដើម្បី​បំពាក់​ដល់​នាវា​ផ្ទុក​យន្តហោះ​

spot_img

​គេហទំព័រ Livemint របស់​ឥណ្ឌា នៅ​ថ្ងៃ​ទី​២/១ បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ប្រទេស​នេះ​ឲ្យដឹងថា ឥណ្ឌា​នឹង
​ទិញ​កាំជ្រួច Barak (​ដី​ទល់​មេឃ​) ចំនួន ១៣១​គ្រាប់ របស់​អ៊ីស្រាអែល ទុក​បំពាក់​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​ដែល​ខ្លួន កំពុង​តម្លើង​។​

​កិច្ចសន្យា​តម្លៃ ៧០​លាន​ដុល្លារ ខាងលើ ត្រូវបាន​ក្រសួង​ការពារជាតិ​ឥណ្ឌា លើក​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី
​អ៊ីស្រាអែល Benjamin Netanyahu មកកាន់​ប្រទេស​ឥណ្ឌា​ក្នុងអំឡុង​ពាក់កណ្តាល​ខែ​នេះ​។ Barak ជា​ប្រភេទ​កាំជ្រួច​ផលិត​ដោយ
​ក្រុមហ៊ុន Rafael Advanced Defense Systems របស់​អ៊ីស្រាអែល​។ គួរកត់សម្គាល់​ថា ជា​មធ្យម​ក្នុង​មួយឆ្នាំៗ អ៊ីស្រាអែល លក់​បរិក្ខារ
​យោធា​តម្លៃ ១​ពាន់​លាន​ដុល្លារ ឲ្យទៅ​ឥណ្ឌា​។​

​កាលពី​អំឡុង​ខែ ៤/២០១៧ ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​មួយ​តម្លៃ ២​ពាន់​លាន​ដុល្លារ ដែល​រួម​មាន​ការផ្គត់ផ្គង់​កាំជ្រួច
​រយៈ​ចម្ងាយ​មធ្យម ប្រព័ន្ធ​បាញ់​បង្ហោះ និង​បច្ចេកវិទ្យា​នាំ​ផ្លូវ​៕ ចន្ទ្រា​

spot_img
×