Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​

​ភ្នំពេញ​៖ ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​កម្មការិនី សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ដឹង​ច្បាស់​ណាស់​ថា “​វិមានឯករាជ្យ​” គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​ទាំង ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​អន្តរជាតិ​តូច​ធំ​យាង នឹង​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​។ ទី​នេះ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ផងដែរ​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​គួរឲ្យ​សោកស្តាយ ដែល​មាន​បងប្អូន​កូនក្មួយ​អ្នកធ្វើ​ដំណើរ​មួយចំនួន បាន​ជិះ​បញ្ច្រាស​ទិស​ចរាចរណ៍​។ សូម​កុំឲ្យ​ទម្លាប់​អាក្រក់​បែប​នេះ បន្ត​កើតមាន​ឡើង​តទៅទៀត​។ គ្រប់ៗ​គ្នា​ត្រូវតែ​គោរព​ច្បាប់​។ សូម​កូន​ក្មួយ​ចូលរួម​គោរព និង​អនុវត្តិ​ច្បាប់​ចរាចរណ៍​អោយបាន​ត្រឹមត្រូវ​ល្អ​។ បើ​បើកបរ​ខុសច្បាប់​ហើយ នគរបាល​ចរាចរណ៍​ហៅ​ឈប់ គឺ​សូម​ឈប់ ហើយ​មិន​ត្រូវ​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​នរណា​ម្នាក់​ទេ ទោះបី​គេ​នោះ​ជា​ផ្កាយ ឬ​លោក​ខែ ក៏​មិន​អាច​ជួយ​បានដែរ​”​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ទន្ទឹមនឹងនេះ ក្រសួង​សាធារណៈការ និង​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ត្រួតពិនិត្យ និង​ដាក់​ផ្លាកសញ្ញា​ចរ​ចរណ៍ ហាម​បត់​បញ្ច្រាស​ទិស​ឲ្យបាន​ត្រឹមត្រូ​វ និង​ជា​បន្ទាន់​។ ទាំងអស់គ្នា​ត្រូវ​រួម​គ្នា​ជំរុញ​ការអនុវត្តន៍​ច្បាប់​ចរាច​រណ៍​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរ​ចារណ៍​នៅ​ទូទាំង​ប្រទេស​។

​បើ​តាម​សម្តេច​តេជោ “​ខ្ញុំ​នឹង​បង្កើត​មូលនិធិ​ស៊ីក្លូ​”​។ បងប្អូន​អ្នកធាក់ស៊ីក្លូ ក៏​ជា​បងប្អូន​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែរ​។ បងប្អូន​ក៏​ត្រូវការ​កិច្ច​គាំពារ​សុខុមាលភាព​ដូចគ្នា​។ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​កម្ម​ករ​ស៊ីក្លូ​ទូទាំងប្រទេស​បាន​ជ្រាបថា បងប្អូន​គឺ​នឹង​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​ទេ នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​។ ទន្ទឹមនឹងនេះ ខ្ញុំ​នឹង​បង្កើត “​មូលនិធិ​ទ្រទ្រង់​ស៊ីក្លូ​” ដើម្បី​ជួយ​ទ្រទ្រង់ និង​អភិរក្ស​ស៊ីក្លូ​។ សូម​បងប្អូន​ចូល​រួមវិភាគទាន និង​ចូលរួម​ថែរក្សា​និង​ជិះ​ស៊ីក្លូ​ដើម្បី​កុំឲ្យ​ស៊ីក្លូ​ខ្មែរ​យើង​បាត់បង់​។ ស៊ីក្លូ​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​ដែរ​។ សូម​សប្បុរសជន និង​បងប្អូន​ដែល​មាន​បំណង​ចង់​ចូលរួម​គាំទ្រ និង​ទ្រទ្រង់​ស៊ីក្លូ​គឺ​សូម​ចូលរួម​ផ្តល់​វិភាគទាន​ជាមួយ​ខ្ញុំ​។ ខ្ញុំ​គ្រោង​នឹង​បរិច្ចាគ​ក្នុង​១​ឆ្នាំ ១២០​លាន​រៀល​។​

​សម្តេច​តេជោ មានប្រសាសន៍ថា ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អរគុណ​ម្ចាស់​រោងចក្រ ម្ចាស់​ក្រុមហ៊ុន និង​កូនក្មួយ​កម្មករ​ទាំងអស់ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​បងប្អូន​ជីដូន​ជីតា​របស់​កូនក្មួយ កម្មករ​កម្មការិនី ដែល​បាន​គាំទ្រ​រូបខ្ញុំ និង​បោះឆ្នោតឲ្យ គណបក្ស​ប្រជាជន ដឹកនាំ និង​កសាង​ប្រទេសជាតិ​មក​ទល់​សព្វថ្ងៃ​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ អរគុណ​ដល់​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​បាន​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់ និង​អំពើហឹង្សា​គ្រប់យ៉ាង​នៅក្នុង​ពិធី​ចូលឆ្នាំ​សកល ២០១៨ ដែល​បាន​ព្រឹត្តិ​ទៅ​យ៉ាង​ល្អ​កាលពី​២​ថ្ងៃ​កន្លងមកនេះ​។​
​សូម​ជូនពរ​កូនក្មួយ​កម្មករ​កម្មការិនី​ទូទាំង​ប្រទេស​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ និង​សុខ​ចម្រើន​នៅ​ក្នុង​ឆ្នាំ​សកល​ថ្មី ២០១៨ គ្រប់ៗ​គ្នា​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មករ​កម្មការិនី ចំនួន ១៣.៥៤៦​នាក់ មកពី​រោងចក្រ​ចំនួន​១៣ ស្ថិត​នៅ​រោងចក្រ​តំបន់​ផ្សា​សាំ​ហាន់ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​បងប្អូន​កូនក្មួយ​កម្មករ កម្ម​ការ​នី​ដោយផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹមនឹងនេះ​ដែរ គឺ​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​អំណ​គុណ ចំពោះ​អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​សន្តិភាព​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កន្លង​ទៅ​ថ្មីៗ​នេះ​។ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នោះ សម្តេច​តេជោក៏បាន​ចូល​រួម​ឆ្លង​ឆ្នាំ​ផង​ដែរ នៅ​អគារ​វឌ្ឍនៈ​ដែល​នៅ​ទីនោះ សម្តេច​តេជោ បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​គួរអោយកត់សំគាល់ ដែល​ខុសប្លែក​ពី​អតីតកាល ដែល​ពេលនោះ​ទីក្រុង​ភ្នំពេញ​មិន​មាន​ការអភិវឌ្ឍ​រីកចម្រើន​ទេ ផ្ទះ​ភាគច្រើន​ពេលនោះ​គឺ​ប្រើ​តែ​ចង្កៀងប្រេងកាត​ប៉ុណ្ណោះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អបអរ​សារ​ទរ​ចំពោះ​កម្មករ​កម្មការិនី ដែល​បាន ទទួល​កា​ដំឡើង​ប្រាក់ខែ​ចាប់ពី ១៥៣ មក ១៧០ ដុល្លារ​អាមេរិក ក្នុង​១​ខែ​ចាប់ពី​ពេលនេះ​តទៅ​។​

​សម្តេច​តេជោ បាន​បន្តថា នៅសល់តែ​៤​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ថ្ងៃ​៧​មករា នឹង​ឈាន​ចូល​មក​ដល់ គឺ​ថ្ងៃកំណើត​ទី​២ របស់​យើង​ដែល​បាន​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ នៅ​ល្ងាច​ថ្ងៃទី​៣​នេះ សម្តេច​តេជោ បញ្ជាក់ថា​នឹង​មាន​ការ​ចាក់​ផ្សាយ​នូវ​វីដេអូរ​ឯកសារ​១​ស្តី​ពី​ដំណើរ​ឆ្ពោះទៅ​រក​ការសង្គ្រោះ​ជាតិ​ដែល​ទូ​រទស្ស​ជាតិ​នឹង​ចាក់​ផ្សាយ​ហើយ​ទូរទស្សន៍​នានា​នឹង​ផ្សាយ​បន្ត​ផងដែរ​ដោយ​វីដេអូ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​រឿងរ៉ាវ​អតីតកាល​ជាពិសេស​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ប្រទេស​កម្ពុជា​ពី​រប​ប​ប្រល័យ​ពូ​ជន៍​សាស្ត្រ​ប៉ុលពត ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​៕ ដោយ​៖​កូឡាប​

×