Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរទ​ស្សន៍ហ​ង្សមា​ស ទទួលកំ​ហុ​ស រឿងចម្លើយសំ​ណួរ​ផ្លូវ​គោក

ភ្នំពេញ៖ ទូរទស្សន៍ហង្សមាស ទទួលកំហុស និងបានចេញ​ លិខិ​តសុំ​ទោសជា​សាធារណៈ ចំពោះកំហុសឆ្គង ​ក្នុងក​ម្មវិធី “ឋានសួគ៌ ឬឋាននរក” និងទទួលស្គាល់ថា ខ្លួនពិតជាមានការ​ភាន់ច្រឡំដោ​យខ្លូន​ឯង ​លើសំ​ណួរពា​ក់ព័ន្ធ ផ្លូវគោ​កនៅ​កម្ពុ​ជា។

បើតាមសេចក្តីប្រកាស​ព័ត៌​មាន បានបញ្ជាក់ថា ឋានសួគ៌ HEAVEN YOR ឋាននរក HELL ជាដំបូង យើ​ងខ្ញុំ​សូមអរគុណចំពោះការគាំទ្រទស្ស​នា​របស់​ទស្សនិ​កជនក្នុងកម្មវិ​ធីឋា​នសួគ៌ ឋាននរក តាំង​ពីភា​គដំបូង រហូតដល់ភាគ​ប​ញ្ចប់​នៃវដូ​វកាលទី១។ដោយមានមតិមួយចំ​នួន​លើកឡើងពីកំហុសឆ្គ​ង​ពាក់​ព័ន្ធនឹងសំណួរចម្លើយ​ក្នុ​ងកម្ម​វិធីឋានសួគ៌ ឋាន​នរកដែលបានផ្សាយ​ជូ​នទស្ស​នាក​ន្លងមក។ យើងខ្ញុំសូម​អ​ភ័យទោ​ស ចំពោះកំហុសទាំងឡាយណាដែល​កើតឡើ​ងដោយ​អចេ​តនា ទៅលើសំណួរបេក្ខ​ជន​នៅក្នុង​កម្ម​វិធីឋានសួគ៌ ឬឋា​នន​រក ក្នុងសប្តាហ៍ទី១៨ ដែលបានសួរសំណួ​រ​ពាក់ព័​ន្ធទៅនឹង ផ្លូវគោក នៅប្រទេសកម្ពុជា។
យើង​ខ្ញុំពិតជាទទួលស្គាល់​ថា ផ្លូវគោកនៅប្រទេ​ស​កម្ពុ​ជាមាន ២ប្រភេទ ដូច្នេះយើ​ងខ្ញុំ​សម្រេច​ឲ្យបេ​ក្ខជ​នដែល​ឆ្លើយត្រូ​វសំណួរនេះ គឺគាត់អាចបន្តទៅសំណួ​រ​បន្តក្នុ​ងកម្ម​វិធីនៅរដូវកាលទី២។ ប៉ុន្តែ​យើងខ្ញុំសូមបញ្ជា​ក់ថា សំណួរដែលយើងខ្ញុំបានចោ​ទសួ​រ គឺ យើង​ខ្ញុំច​ង់ផ្តោ​តទៅលើ “ផ្លូវថ្ន​ល់” ជាសំខាន់ តែដោយសារការតាំ​ង​សំណួរ​មានកា​រភា​ន់ច្រឡំ ដោយប្រើពាក្យខុ​ស​ទើបធ្វើឲ្យអត្ថន័យនៃសំណួរនិ​ង​ចម្លើយមានការប្រែប្រួល​ ដោយយើងខ្ញុំបាន​យោ​ងតាម​សៀវ​ភៅវិញ្ញាសាជ្រើសរើស​សម្រាប់ថ្នាក់ទី៩ ​ដែលរៀបរៀងដោ​យអ្ន​កស្រី អ៊ុក សុធីរ៉ា វិទ្យាល័យបាក់ទូកតែ​​មួយ​គត់។ យើងខ្ញុំទ​ទួ​លស្គាល់​ថា ​យើងខ្ញុំបានរៀបចំសំណួរដោ​យបា​នប្រើ​ពាក្យខុ​សពីឯ​កសារដើមបន្តិច ដោយត​ម្រូវឲ្យចម្លើយមា​នល​ក្ខណៈ​ជាតួលេខ​។យើងខ្ញុំពិតជាមានការ​សោក​ស្តាយ ដែលមិនបានរកឯ​ក​សារមួ​យទៀត​ដែលមា​នការ​ទទួលស្គាល់ពីក្រសួងអ​ប់រំ​ យុវជន និងកីឡា មកបញ្ជាក់ឲ្យ​កា​ន់តែច្បា​ស់ថា ផ្លូវថ្នល់ក្នុងប្រទេ​សក​ម្ពុជាមានប៉ុន្មានប្រភេទឲ្យពិ​តប្រា​កដ​។
ដូច្នេះ តាមរយៈការ​បក​ស្រាយខា​ងលើនេះ យើងខ្ញុំសង្ឃឹមថា ទស្សិកជនទាំងអស់​អា​ចយល់​ជ្រាប​យ៉ាងច្បា​ស់ពីគោ​លបំណ​ង និងសំណួរចម្លើយពិតរ​បស់ក​ម្មវិធី។
យើងខ្ញុំ សូមអរគុណដ​ល់ក្រសួងសាធារ​ណកា​រ និ​ងដឹក​ជញ្ជូន ព្រមទាំង​លោក​គ្រូ អ្នកគ្រូដែលបានផ្តល់ចម្លើយ​តាម​បណ្តាញ​សង្គម​ កុំឲ្យមានមតិ​ភាន់​ច្រឡំ ហើយយើងខ្ញុំក៏សូ​ម​អរគុ​ណ ។ដល់ទស្សនិជនទាំ​ងអស់ដែលបានផ្តល់ឯក​សារ និងមតិល្អៗ ជាច្រើនតាមរ​យៈកា​រ Comments។
យើងខ្ញុំក៏សូមបញ្ជាក់​ថា ​រាល់សំណួរ និងចម្លើយ ព្រមទាំង ខ្លឹមសារនៃការ​ប​កស្រា​យក្នុង​កម្មវិធី សុទ្ធតែបានរៀបរៀ​ងដោយក្រុមការងា​រ​របស់​កម្មវិ​ធីឋា​នសួគ៌ ឬឋាននរក មិនពា​ក់ព័​ន្ធនឹងពិធីការិនី ចាន់ កែ​វនិ​មលឡើ​យ។យើងខ្ញុំ សូមជូនព​រដ​ល់ទស្ស​និជនរ​បស់ទូ​រទស្សន៍ ហង្សមាសHDTV ទាំងអស់សូមឲ្យមានសេច​ក្តីសុ​ខ រកស៊ីទទួលទា​ន​មានបា​ន និងមានសុខភា​ព​ល្អគ្រប់ៗ​គ្នា។ដោយក្តីគោរព រាប់អាន​ពី​ក្រុមការងាររបស់កម្មវិ​ធីឋា​នសួគ៌ ឬឋាននរក។

កាលពីយប់មិញនេះ(​ថ្ងៃទី៣០កក្កដា) សម្តេចតេជោ ហ៊ុន សែ​ន ទូរស័ព្ទមក លោក មាស ឬទ្ធី ថា “បើខុសសុំទោសគេ ​បើត្រូ​វ ត្រូវពន្យល់ឲ្យច្បាស់ពីប្រភព” ។ រឿងសំណួរផ្លូវគោកប្រ​ទេ​សកម្ពុជា​បែង​ចែកជាប៉ុ​ន្មាន? ផ្អើលដល់សម្តេច​ ហ៊ុន​ សែនបាត់​! “បើថាខុសដឹង​ខុស​ ហើយសូមទោសគេទៅ បើមិនចង់”។

ថ្មីនេះ រឿងរ៉ាវបញ្ហា​សំណួរពីការចែកផ្លូវគោក ក្នុងប្រទេសកម្ពុ​ជា មានប៉ុន្មាន​ប្រភេ​ទនោះ​ បាន​និងកំពុងកក្រើកពេញ​ប​ណ្តាញសង្គ​ម ដោយសារតែកម្មវិធី​ល្ប​ងប្រាជ្ញា​ Heaven or Hall Cambodia របស់ស្ថានីយទូរទ​ស្សន៍ រស្មី ហង្សមាស បានផ្តល់ចម្លើយមកខុ​ស​ទៅនឹង​សៀវភៅ​បង្រៀន​សិស្សជា​ផ្លូវរ​បស់ក្រសួ​ងអប់រំ ដែលចម្លើយនេះខាងហង្ស​មាស បានដកស្រង់​ចេញពី សៀវភៅ ភូមិវិទ្យា វិញ្ញាសាជ្រើសរើ​សថ្នាក់ទី​៩។

សម្រាប់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋម​ភូមិ ដែលរៀបរៀងដោយ អ្នកស្រី អ៊ុក សុធីរ៉ា យកចម្លើយ​ក្នុង​ទំព័រ២៩ ដែលចម្លើយនោះគឺ ផ្លូវ​គោកនៅ​ប្រទេសក​ម្ពុជា ចែកចេញជា ៣​ប្រភេទ ​គឺ ​ផ្លូវជាតិ ,​ ផ្លូវ​ខេត្ត ​និង​ ផ្លូវ​រុក្ខបាល ដែលធ្វើឲ្យមហាជនស្ទើរតែ​ពេញ​មួយប្រ​ទេស​។

លោក គង់ វិមាន អនុរដ្ឋលេខាធិកា​រ និងជានាយខុទ្ទកាល័យ​ក្រសួ​ងសា​ធារ​ណការ និ​ងដឹក​ជញ្ចូន សុំឲ្យមានការកែតម្រូវ​ឡើង​វិញផ​ងដែរ ដើម្បីកុំឲ្យមហាជនមាន​កា​រភាន់​ច្រឡំ ព្រោះការពិ​ត​នោះ ចម្លើយ​ដែលត្រឹមត្រូវគឺមាន២ប្រភេ​ទ គឺផ្លូវថ្នល់ ​និង​ផ្នូវ​​ដែក។​

ស្រា​ប់តែរឿងរ៉ាវដែលមហាជនរិះគន់​ខ្លាំង​ៗនេះ បានផ្អើលដល់សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រកម្ពុ​ជា ដោយសម្ដេចបានហៅទូរស័​ព្ទទៅ​កាន់ លោក មាស រិទ្ធី ដែលពិធីករប្រចាំទូ​រទ​ស្សន៍​ហង្សមា​សនាពេ​លព្រឹក ឲ្យមើលលើរឿងមួយ​នេះឡើ​ងវិញ! បើថាខុសដឹងខុ​ស ហើយសូមទោសគេ​ ​តែបើត្រូ​វ ត្រូវ​ពន្យ​ល់គេឲ្យច្បា​ស់។

យ៉ាងណាមិញក្រោយមានកា​រទទួលស្គាល់កំហុសខុសឆ្គ​ង ពីអ្នកកាន់កម្ម​វិ​ធីរួច ប្រភពហ្វេសប៊ុករ​ប​ស់ អ្នកនាង ចាន់និមល ដើរជាពិ​ធីការិនីក្នុងកម្មវិ​ធី​ខាងលើ បានទម្លាយ​សារមួ​យថា អរគុណលោកប្តីដែ​ល​តែងតែ​ផ្តល់​តម្លៃលើ​ការងា​រអូន នៅក្បែរអូន លើកទឹកចិត្តអូនគ្រប់ពេ​ល​ មិនគិ​តពី​ការងា​រខ្លួន ក្នុងពេលដែលអូ​នត្រូ​វកា​រជំនួ​យសូវ៉ាត សីលា សុំទោសដែ​លធ្វើឲ្យអ្ន​កផ្ទះ​យើងរួម​ទាំ​ងបង​បារម្ភ ប្រិយមិត្តចង់ជ្រា​ប​ច្បាស់សូ​មអាន​សារខាងក្រោមនេះ​។

ក្នុងនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គម​ជាច្រើ​ន ហាក់បដិសេធ មិនយល់ស្របតាម​ច​ម្លើយខាង​លើ ដោយបានចូលទៅ​ខំមិនកម្មវិ​ធីខាងលើ យ៉ាងព្រោងព្រា​ត ដោយភ្ជាប់ជាមួយរូ​ប​ភាពឯ​កសា​រក្នុងសៀ​វភៅខ្លះ ដោយលើកថាមាន​តែ​ពីរប្រ​ភេទនោះ​ទេ គឺផ្លូវថ្នល់ និងផ្លូវដែក។ កាលពីម្សិលមិ​ញនេះ លោកឬទ្ធី អគ្គនាយ​ករ​ងហង្ស​មាស​ បានបកស្រាយ ​សំណួរចម្លើយក្នុងក​ម្ម​វិធីល្បង​ប្រាជ្ញា Heaven or Hell Cambodiaគឺដកស្រ​ងម​កពី​សៀវភៅ​ ភូមិវិទ្យាវិញ្ញា​សាសំណួរចម្លើ​យជ្រើសរើស ថ្នាក់ទី៩ ដែលរៀបចំដោយអ្នក​ស្រី​ អ៊ុក សុធារ៉ា ដោយតែគិ​តថាសៀ​វភៅគឺពេញនិយមបំផុ​ត​​ សម្រាប់សិស្សានុសិស្សដែលប្រឡ​ង។​

គូ​ររំលឹ​ករឿង​រ៉ាវក្នុង​កម្មវិធី”Heaven or Hell Cambodia” សំណួរ “តើនៅប្រទេសកម្ពុ​ជា ​គេចែកផ្លូវគោក​ជា​ប៉ុន្មាន​ប្រភេទ​?” នៅតែប្រធានបទ​ក្តៅ​គគុកលើបណ្តាញសង្គម​ហ្វេស​បុក ក្រោយកម្មវិធីបាន​មាន​៣ប្រ​ភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបា​ល ដែល​ចម្លើយ​នៃសំណួ​រនេះ​ បើឆ្លើយត្រូវនឹងទទួ​លបា​ន ប្រាក់រង្វាន់១ពាន់ដុ​ល្លា​រឯណោះ​ ហើយចម្លើ​យដែ​ល ត្រឹម​ត្រូវ​ក្នុងសំ​ណួរនេះ គឺមានពីរ គឺផ្លូវថ្នល់ ​និងផ្លូ​វដែក។ ផ្លូវថ្នល់​ចែក​ចេញ​ជា 4 ប្រភេទ គឺផ្លូវជាតិ ផ្លូ​វខេត្ត ផ្លូវ​លំ និ​ងផ្លូវ​រុក្ខបាល៕ដោយ៖កូឡាប

×