ភ្នំពេញ៖នាវេលាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីសម្ពោធ អគារ គន្ធបុប្ផា សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជា អគារវះកាត់បេះដូងដំបូងនៅ មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ ត្រូវបានចំណាយថវិកាអស់ប្រមាណ ៨លាន ដុល្លារអាមេរិក ដែលក្នុងនោះជាព្រះរាជទានជាព្រះរាជទ្រព្យដ៏វិសេសវិសាល នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងជំនួយពីមូលនិធិ គន្ធបុប្ផាស្វីស៕ដោយ៖កូឡាប