តារាងសំដែងភាពយន្តក្តៅសាច់ជប៉ុនដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Sola Aoi បានប្រកាសថា នាងបានរៀបការរួចរហើយ ជាមួយនឹងបុរសម្នាក់ដែលមិនគិតពីអតីតកាលរបស់នាង។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម តារាងសំដែងភាពយន្តអាសអាភាសរូបនេះ បានប្រកាសថា ប្តីរបស់នាងមិនមែនជាបុរសសង្ហារ និងអ្នកមានអីទេ ប៉ុន្តែគាត់បានទទួលយកអតីតកាលរបស់នាងដែលធ្វើជាតារាសំដែងភាពយន្តសំរាប់មនុស្សពេញវ័យ (Adult Video actress)។
Sola Aoi ដែលមានវ័យ ៣៤ឆ្នាំ និងមានកំពស់ ១៥៥សង់ទីម៉ែត្រ បានបង្ហោះក្នុងបណ្តាញទំនងទំនងសង្គមប្រាប់ការពិតដល់អ្នកគាំទ្រខ្លួនថា “អរគុណដល់ការបន្តការគាំទ្ររបស់អ្នកទាំងអស់គ្នា។ ខ្ញុំមានព៌តមានសំខាន់មួយចង់ប្រាប់ គឺខ្ញុំរៀបការរួចហើយ រៀបការរួចហើយ។ ប៉ុន្តែខ្ញុំមិនផ្លាស់ប្តូរនោះទេ។ ខ្ញុំនៅតែជា Sola Aoi កាលពីថ្ងៃម្សិលមិញ”។
នាងប្រកាសថា “ខ្ញុំចង់រៀបការ។ ខ្ញុំចង់មានកូន។ ខ្ញុំចង់មានគ្រួសារផ្ទាល់ខ្លួន។ ប្តីរបស់ខ្ញុំមិនមែនជាបុរសសង្ហារនោះទេ ហើយគាត់ក៏មិនមែនជាអ្នកមានដែរ ប៉ុន្តែគាត់ទទួលយកអតីតកាលរបស់ខ្ញុំ។ គាត់ជាមនុស្សអស្ចារ្យណាស់”។
បើតាមសេចក្តីរាយការណ៏ បុរសដែលមានសំណាងរៀបការជាមួយនឹងតួគុនកូនជ្រូកដ៏ល្បីនេះ គឺជាឌីជេ នុន (Dj NoN) វ័យ ៤៣ឆ្នាំ ដែលមើលទៅជាជនជាតិជប៉ុនដូចគ្នា៕ សុភ័ក្ត្រ