Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​សូម​អោយ​ជួយ​ថែរក្សា​ការពារ “​ភូមិ​ស​” កុំ​អោយ​ទៅជា “​ភូមិ ខ្មៅ ប្រផេះ ក្រហម និង​លឿង​…”

បន្ទាយមានជ័យ ៖ “​សូម​គ្រប់​គ្នា​ចូលរួម ថែរក្សា​ការពារ​អោយ​នៅតែ​ជា “​ភូមិ​ស​” កុំ​អោយ​ក្លាយទៅជា “​ភូមិ​ខ្មៅ ប្រផេះ ក្រហម លឿង​…”​។ នេះ​បើ​តាម​លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​ថា ដើម្បី​ពង្រឹង​និង​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២​មករា​ឆ្នាំ​២០១៨​។​

​លោក​និយាយ​ក្នុងពេល​សំណេះសំណាល​ជាមួយ​មន្ត្រី​អាជ្ញាធរ ភូមិ​-​សង្កាត់ និង​កម្លាំង​ប្រជា​ការពារ​រាប់រយ​នាក់ ភូមិ​មកពី​៤​សង្កាត់ គឺ​សង្កាត់ អូរ​អំបិល កំពង់ស្វាយ ព្រះ​ពន្លា និង​សង្កាត់​ទឹកថ្លា ក្នុង​ក្រុង​សិរីសោភ័ណ នា​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​។

​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​បាន​និយាយ​បន្តថា​៖ ការជួប​មាន​គោលបំណង​ជា​ការ​ក្រើនរំលឹក​ទាក់ទិន​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ សង្កាត់ ។ ពោល​គឺ​ស្នើឲ្យ​អាជ្ញាធរ​ភូមិ សង្កាត់ និង​កម្លាំង​ប្រជា​ការពារ រួមសហការ​ជាមួយ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ និង​ពលរដ្ឋ​ធនា​ឲ្យបាន​នូវ​”​សន្តិសុខ​ល្អ ” ឬ​ដែល​ផែនការ​ភូមិ​ឃុំ​សុវត្ថិភាព​យើង​ហៅ​ថា “​ភូមិ​ស​”​។ ដូច្នេះ​យើង​ត្រូវ​រួមដៃគ្នា​ថែរក្សា ការពារ​គុណ​តម្លៃ​និង​ស្ថានភាព​មូលដ្ឋាន​យើង​កុំ​ឲ្យ​ក្កាយជា “​សហគមន៍ ភូមិ​ឬ​សង្កាត់​ខ្មៅ ប្រផេះ ឬ ក្រហម​លឿង​” ឲ្យសោះ​។

​លោកស្នងការ​បន្ថែមថា ចំពោះ​បញ្ហា​ផលិត ដាំ លក់ ចែកចាយ​និង​សេព គ្រឿងញៀន បញ្ហា​ក្រុម​ក្មេង​ទំនើង​ជាដើម​ត្រូប​តែ​លុប​បំបាត់​ទាំងស្រុង​។ ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍​ក៏​និយាយ​ពី​ភារកិច្ច​និង​តួនាទី​របស់​អាជ្ញាធរ និង​កម្លាំង​ប្រជា​ការពារ បងប្អូន​ពលរដ្ឋ មិន​មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ឬ​ក៏​ស្រាវជ្រាវ​ចាប់​ជនល្មើស​ក៏​ដោយ ប៉ុន្តែ​បើ​បទល្មើស ជាក់ស្តែង​គឺ​មាន​សិទ្ធ​បង្ក្រាប​និង​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យកមក​ប្រគល់ឲ្យ​សមត្ថកិច្ច ។​

​សូម​បញ្ជាក់​ដែរ​ថា ក្នុង​អំឡុង​ពេល​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ ពិសេស​នគរបាល​នៅ​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​យុទ្ធនាការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​៕ ដោយ ៖ បន្ទាយ​

×