ភ្នំពេញ-ផ្សាររាត្រីកុងតឺន័រសៀមរាប ទើបតែដំណើរការបានត្រឹមតែរយាពេលមួយខែប៉ុណ្ណោះ ប៉ុន្តែផ្សារដែលកំពុងពេញនិយមនៅស្រុកខ្មែរមួយនេះ បានអង្ទងចិត្តយុវវ័យជាច្រើន ចូលរាំលេងកម្សាន្តក្នុងរាត្រីឆ្លងឆ្នាំ ជាមួយនឹងតារាចម្រៀងជាច្រើនដួង មកពីផលិតកម្មផ្សេងៗគ្នា។ នេះបើតាមការអះអាងរបស់តារាចម្រៀង លោក ករុណា ពេជ្រ ដែលបានផ្តល់សម្ភាសន៍ជាមួយនឹងសារព័ត៌មាន កាលពីពេលថ្មីៗ ខណៈលោកក៏ជាម្ចាស់ហាងទំនិញ Mart 24 ម៉ោង នៅក្នុងផ្សារកុងតឺន័រនេះផ្ទាល់រួមជាមួយនឹង ហាងស្រា (Pub) ផងដែរ។
ករុណា ពេជ្រ ប្រាប់ថា នៅក្នុងរាត្រីឆ្លងឆ្នាំ មនុស្សជាច្រើន កកកុញ ចូលកម្សាន្តក្នុងផ្សាររាត្រីកុងតឺន័រសៀមរាប ដែលទើបតែដំណើរការ នេះសរបញ្ជាក់ថា ក៏ជាការជោគជ័យមួយសម្រាប់ជំនួញរបស់ខ្លួនដែលបានបណ្តាក់ទុននៅក្នុងផ្សាររាត្រីកុងតឺន័រ។
ជាមួយនឹងការតុបតែងទទួលអំណរឆ្នាំថ្មី ចូលឆ្នាំសកល ផ្សាររាត្រីកុងតឺន័រសៀមរាប បានរៀបចំតុបតែងជាមួយនឹងភ្លើងព៌ណដ៏ស្រស់ស្អាត ដែលជាចំណីភ្នែកទាក់អារម្មណ៍អ្នកចូលទស្សនា ថតរូបកម្សាន្តលេង ជាពិសេសស្ពានលើដំបូល កុងតឺណឺ & នៅមុខផ្សាររាត្រី សៀមរាប កុងតឺណឺតែម្តង៕ ដោយ-គីមស្រីរ័ត្ន