Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កម្មករ​រោងចក្រ បែក​កង់​រេ​ចង្កូត ផ្អៀង​ធ្លាក់​ប្រ​ទ្បាយ​ទឹក តែ​សំណាងល្អ​មិន​បង្ក​គ្រោះ​ដល់​អាយុជីវិត​

​ខេត្ត​ស្វាយរៀង​៖ កម្មករ កម្មការិនី​ប្រមាណ​២៤​នាក់ បាន​ភ័យ​លួស​ប្រលឹង និង​លោត​ចុះ​លើ​រថយន្ត​ទាំងអស់គ្នា ខណៈ​ដែល​រថយន្ត​បែក​កង់​ក៏​រេ​ចង្កូត​ធ្លាក់​ប្រ​ទ្បាយ​ទឹក ក្រឡាប់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​នោះទេ គ្រាន់តែ​រលាត់​ដៃ​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​វត្ត​ថ្នាញ ភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត​ខេត្ត​ស្វាយរៀង​។​បើ​យោង​តាម​លោក​ទី សំអាន មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាទី​បាន​ថ្លែង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​ថា​៖​ពិតជា​មាន​ករណី​ក្រឡាប់​រថយន្ត​ពិតប្រាកដ​មែន ដោយ​មូលហេតុ​រថយន្ត​បែក​កង់​មុខ ហើយ​ក៏​ផ្អៀង​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ធ្លាក់​ប្រ​ទ្បាយ​ទឹក បណ្ដាលឲ្យ​កម្មករ កម្មការិនី​ធ្លាក់ចូល​ទឹក​ត្រឹម​ពាក់កណ្ដាល​ចង្កេះ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ក​រណ៍​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​នេះ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​មួយ​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ស្វាយរៀង​2A 3552 ជិះ​ក្នុង​រថយន្ត​ចំនួន​២៤​នាក់ ដោយ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ចេញពី​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា មក​ធ្វើ​ការងារ​រោងចក្រ​នៅ​ក្រុង​បាវិត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ រថយន្ត​បែក​កង់​មុខ​បន្ទាប់​មក ក៏​រេ​ចង្កូត​ធ្លាក់​ប្រ​ទ្បាយ​ទឹក និង​ខ្លះ​ទៀត​លោត​ចុះ​លើ​រថយន្ត រងរបួស ស្រាល​ប៉ុណ្ណោះ​៕ វ៉ៃកូ​

 

×