វេជ្ជបណ្ឌិតចិន ម្នាក់បានដួលសន្លប់នៅពីមុខអ្នកជំងឺ រួចក្រោយមកក៏បានស្លាប់ដោយសារស្ត្រូប។ ព័ត៌មានចុះផ្សាយថា គាត់បានធ្វើអស់រយៈ ១៨ម៉ោងពេញ។
តាម Mirror វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើម Zhao Bianxiang បានស្លាប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៩/១២ ។ ពេលនោះបណ្តាវេជ្ជបណ្ឌិតដទៃពុំបានឃើញមានជីពចរ។ នាងបានទទួលមរណភាពវេលាម៉ោង ៧/១៦នាទីព្រឹក ថ្ងៃទី ៣០/១២។
វេជ្ជបណ្ឌិតផ្នែកដង្ហើម Zhao Bianxiang, អាយុ ៤៣ ត្រូវបានសង្គ្រោះនៅលើគ្រែក្នុងមន្ទីរពេទ្យ
Zhao គឺជាអនុប្រធានផ្នែកដង្ហើមនៃមន្ទីរពេទ្យប្រជាជន Jinzhong, ខេត្តសានស៊ី ប្រទេសចិន។ នាងបានស្លាប់ ព្រោះតែបែកសរសៃឈាមក្រោមស្បែក ក្នុងខួរក្បាលនៅនឹងមន្ទីរពេទ្យតែម្តង។ មិត្តរួមអាជីបនិយាយថា Zhao ជាមនុស្ស “ញៀននឹងការងារ” ប្រយោគចុងក្រោយរបស់វេជ្ជបណ្ឌិតដ៏ល្អរូបនេះ គឺនៅពេលដែលគាត់ឆ្លៀតទៅសួរអ្នកជំងឺ និងកូនអ្នកជំងឺម្នាក់ថា ៖ “ម្តាយរបស់ក្មួយយ៉ាងម៉េចហើយ?” រួចក៏ដួលសន្លប់។
គេបានបញ្ជាក់ថា Zhao បានធ្វើការតាំងពីម៉ោង ១៨ ថ្ងៃមុន រហូតដល់ម៉ោង ១២ ថ្ងៃបន្ទាប់ ដោយពុំមានឈប់សម្រាក។
អ្នករួមអាជីពពណ៌នាថា Zhao ជាមនុស្សញៀននឹងការងារ ហើយចាត់ទុកការងារមុនអ្វីៗទាំងអស់។ នាងក៏ធ្លាប់និយាយទៅកាន់មិត្តរួមអាជីពថា ខ្លួនពិតជារវល់ពិបាករកពេលសម្រាកណាស់៕ សូយន
ស្រុកខ្មែរយើងដូចពុំដែលឮ? ឮតែ…