Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា​ ​អញ្ជើញ​ចូល​រួម​វេទិកា​ធុរ​កិច្ច​កម្ពុ​ជា-ស្រីល​ង្កា

នៅរសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ​ខែសី​ហា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណា​ចក្រក​ម្ពុជា​និ​ង លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithrip​al​a Sirisena) ប្រធានាធិបតីនៃសាធា​រ​ណរ​ដ្ឋប្រ​ជាធិ​បតេ​យ្យ​សង្គ​មនិ​យមស្រី​លង្កា​ អញ្ជើញចូលរួមក្នុ​​ង​​វេ​ទិកាធុ​រកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូ​ហ្វី​តែល​ ភ្នំ​ពេញ។

ប្រធានាធិបតីស្រីលង្កា បានអ​ញ្ជើញ​មក​ដល់កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហានេះ ដើម្បីបំពេញទស្សន​កិ​ច្ចផ្លូ​វ​រដ្ឋ នៅរយៈពេល​៤​ ថ្ងៃចាប់ពីថ្ងៃទី៧ ​ដល់​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញ​រ​បស់​ព្រះក​រុ​ណា ព្រះបាទ សម្តេចព្រះបរ​ម​នាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា ។

ដំណើរទស្សនកិច្ចលើកដំបូ​ង​រប​ស់ប្រធា​នាធិ​បតីស្រី​លង្កាមកកាន់កម្ពុជា​ ​នាពេល​នេះ នឹងរួមចំណែកយ៉ាងសំ​ខា​ន់ដ​ល់ការ​ពង្រឹ​ងចំ​ណងមិ​ត្តភាព និងពង្រីកកិច្ចសហ​ប្រ​តិប​ត្តិកា​រ​នៅក្នុង​វិស័​យសេដ្ឋ​កិច្ច ពាណិជ្ជក​ម្ម​ និងវប្បធម៌ រវាង​ក​ម្ពុជា និងស្រីលង្កា៕ដោយ៖កូឡាប

×