Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ចោទប្រកាន់​ឪពុកចុង រំលោភ​កូនដើម​ ហើយ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​

​ខេត្ត​កណ្តាល ៖: លោក សូ សុ​វិទ្យា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ធ្វើការ​ចោទប្រកាន់ ឪពុកចុង ចាប់រំលោភ​កូនដើម ពី​បទ​ចោទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់​ដោយសារ​មធ្យោបាយ​ប្រើប្រាស់ ឬ​ទាក់ទង​និង​ជនល្មើស យោងតាម​មាត្រា​២៧ និង​មាត្រា​២៤០ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ជាប់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ​។ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ជនជាប់ចោទ ឈ្មោះ វ៉េង ពី​វ ហៅ ទ្រី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្តាល​៖ ករណី រំលោភ​សេពសន្ថវៈ កើតហេតុ​ថ្ងៃទី ៣១​ធ្នូ​២០១៧ ម៉ោង ៥​និង​៣០​នាទី ទៀប​ភ្លឺ ចំណុច​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ជនរងគ្រោះ ១​នាក់​ឈ្មោះ វ​.​ណ ភេទ ស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ប្រភព​ដដែល​បញ្ជាក់​ថា នៅ​អំឡុង​ខែមិថុនា ឆ្នាំ ២០១៧ ម្តាយ​កុមារី​រងគ្រោះ​នៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ បាន​លែងលះ​ជាមួយ​ប្តី​ដើមឈ្មោះ ជា វន បន្ទាប់មក​ឈ្មោះ ពេញ ខុន បាន​ស្រឡាញ់​និង​សែនព្រេន​ជាមួយ​ឈ្មោះ វ៉េង ពី​វ ភេទ ប្រុស​មាន​ស្រុកកំណើត​ភូមិ​ស្លា ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ជា​ប្តី​ប្រពន្ធ ហើយ​បាន​ស្នាក់នៅ​ផ្ទះជួល​នៅ​ក្នុង​ក្រុមហ៊ុន​7NG ជាមួយ​កូនស្រី​(​រងគ្រោះ​) និង​ប្ដី​ចុង​ឈ្មោះ​វ៉េង ពីង ដើម្បី​ប្រកបមុខរបរ​រកស៊ី នៅ​ពេល​កន្លង​មក​ឈ្មោះ វ៉េង ពី​វ​តែងតែ​បៀតបៀន​ទៅលើ​ឈ្មោះ វ​.​ណ ជា​កូនចុង​ដូចជា អោបថើប ច្របាច់​សុដន់ តែ​ជនរងគ្រោះ​មិន​ដែល​និយាយ​រឿងហេតុ​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​ពិបាកចិត្ត រហូត​ដល់​ថ្ងៃ​ទី ៣០​ខែ​ធ្នូ​២០១៧ វេលា​ម៉ោង ២០ ជនរងគ្រោះ និង​មិត្តភ័​ក្ភ បាន​ចេញពី​ផ្ទះ​ជួល​ទៅ​មើល​ល្ខោនបាសាក់​នៅ​ជិត​ផ្ទះ​នៅ​ក្នុង​ក្រុមហ៊ុន​7NG​។ រហូតដល់​ម៉ោង​២​រំលង​អាធ្រាត ឈានចូល​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ​២០១៧ ជនរងគ្រោះ​ត្រឡប់​ពី​មើលល្ខោន​វិញ​ឡើង​ទៅ​ដេក​លើ​ឡៅតឿ​ក្នុង​ផ្ទះ​ខ្លួន ចំណែក​ឈ្មោះ វ៉េង ពី​វ បាន​ដេក​ជាមួយ​ប្រពន្ធ​នៅលើ​គ្រែ​ក្នុង​ផ្ទះ​ជួល​នោះ​ដែរ​។​ដល់​វេលា​ម៉ោង ៥និង០០​នាទី ទៀប​ភ្លឺ ឈ្មោះ វ៉េង ពី​វ បាន​ក្រោក​ពី​ដេក​លប​ឡើ​ទៅលើ​ឡៅតឿ​កន្លែង​ក្មេងស្រី​រងគ្រោះ ដេក​តែ​ម្នាក់ឯង ពេលនោះ​ឈ្មោះ វ៉េង ពី​វ បាន​ថើប​ជនរងគ្រោះ ដែល​កំពុងតែ​ដេក​លង់លក់ ភ្លាម​នោះ​ជនរងគ្រោះ បាន​ភ្ញាក់​ដឹងខ្លួន​ហើយ​និយាយថា ធ្វើ​អី​អញ្ចឹង ឈ្មោះ វ៉េង ពី​វ និយាយថា ក្រោក​ឡើង​ទៅ​ជួយ​ដាក់​សាច់​ឲ្យ​ម៉ូយ ចំណែក​ម្តាយ​ឈ្មោះ ពេញ ខុន បាន​ក្រោក​ទៅ​លក់​សាច់​ជ្រូក​​នៅ​ឯ​ផ្សារ​វិហារ​សួគ៌​បាត់​ហើយ បន្ទាប់​ឈ្មោះ វ៉េង ពី​វ បាន​ឌុប​ជនរងគ្រោះ ចេញពី​ផ្ទះ​ជួល​ថា​ទៅ​ដាក់​សាច់​ជ្រូក​ឲ្យ​ម៉ូយ​តែ​បែ​ជា​ឌុប​ជនរងគ្រោះ​ទៅ​ក្រោយ​រោងចក្រ​ទី​៨​កន្លែង​ស្ងាត់ បាន​ឈប់​ម៉ូតូ​ហើយ​ធ្វើក​ល្បិច​និយាយថា គេ​ឲ្យមក​យក​ជ្រូក​ងាប់​នៅ​នឹង​។ ជនរងគ្រោះ បាន​និយាយថា ជ្រូក​ងាប់​អី​នៅ​កន្លែង​ស្ងាត់​នឹង ពេលនោះ​ជនរងគ្រោះ​បាន ចុះ​ពីលើ​ម៉ូតូ​រត់​បំ​រ៉ុង​មក​ផ្ទះ​វិញ តែ​ត្រូវ​ឈ្មោះ វ៉េង ពី​វ ជិះ​ម៉ូតូ​ដេញ​តាម​ហើយ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ចាប់​ជនរងគ្រោះ​ជាប់​ហើយ​ខ្ទប់​មាត់​អូស​ចូល​វាលស្មៅ​ ​ចាប់ប្រ​ស្រាតខោ​ជន​រង​គ្រោះ ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បានសម្រេច​។ លុះ​ថ្ងៃទី​១​ខែ​មករា​២០១៨​វេលា​ម៉ោង ១៦​និង​០០​នាទី ជនរងគ្រោះ បាន​ប្រាប់​បងជីដូនមួយ បន្ទាប់មក​បាន​នាំ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​សួគ៌​។

ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​វ៉េង ពី​វ​ បញ្ជូន​មក​អធិកា​រដ្នា​ន​នគរបាល​ស្រុក​បន្ត​អនុវត្ត​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×