ភ្នំពេញ៖ជនជាតិចិនតៃវ៉ាន់ម្នាក់ដែលពាក់ព័ន្ធជួញដូរករណីជួញដូរគ្រឿងញៀនជិត៤គីឡូក្រាមចូលមកកម្ពុជាត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនសំណុំរឿង មកកាន់តុលាការដើមកបីសាកសួរ កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៨ នេះ ។ ជនសង្ស័យមានឈ្មោះ TSAI JAN KO ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាមិនពិតប្រាកដ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ធ្នូ ២០១៧ កម្លាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជនជាតិចិនតៃវ៉ាន់រូបនេះ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ២០ ផ្លូលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានរឹបអូសវត្ថុតាងសារធាតុញៀន ប្រភេទ MDMA ចំនួន ៣៥៨១,៧៩ក្រាម សារធាតុញៀនប្រភេទICE ៧២,០៦ ក្រាម សារធាតុញៀនប្រភេទWY ១២១,០៥ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងលិខិតឆ្លងដែន ១ក្បាល៕ ដោយ៖បញ្ញាស័ក្តិ