បន្ទាយមានជ័យ ៖ មានជម្ងឺផ្លូវចិត្តនិងសរសៃប្រសាទ ផឹកស្រាបង្កអោយស្លាប់ ហើយពលរដ្ឋបានប្រទះឃើញសពនៅនិងផ្ទះខ្ទមមួយនៅព្រឹក ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ ត្រង់ចំណុចលើផ្ទះ ក្នុងភូមិភ្នំធំថ្មី ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេមីយ៍រស់សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា : ជនរងគ្រោះមានឈ្មោះ ភូសំណាង ភេទប្រុស អាយុ ៤៧ ឆ្នាំ ភូមិភ្នំធំថ្មី ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកបន្តដោយស្រង់ប្រភពសាក្សីដែលអះអាងថា ជនរងគ្រោះជាមនុស្សញៀនស្រា ហើយមានជម្ងឺសរសៃប្រសាទផង។
ដូច្នេះ ពេលសមត្ថកិច្ចចុះមកពិនិត្យសន្និដ្ឋានថា មូលហេតុមកពីដាច់បាយ ទឹក ស្លាប់ដោយសារខ្យល់ គ ៕ ដោយ ៖ បន្ទាយ