Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលនៃប្រព័ន្ធស​ម្ពា​ធទាប និងខ្យល់មូសុងនិ​រ​តីខ្លាំង បណ្តាលឲ្យមានភ្លៀ​​ង​ជ​ន់​លិច​ល​ង់ខេត្ត​​ព្រះសី​​ហនុ និ​ងរ​តន​គិ​រី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ខែសីហាឆ្នាំ២០១៩ បានសេ​ចក្តី​ប្រកា​សព័​ត៌មាន ពីឥទ្ធិពលនៃប្រព័ន្ធស​ម្ពា​ធទាប និងខ្យល់មូសុងនិ​រ​តីខ្លាំង ដែលមានឥទ្ធិពលមក​លើ​កម្ពុជា​ ដែលបណ្តាលឲ្យមានភ្លៀ​ង​ជន់​លិច​ល​ង់ខេត្ត​ព្រះសី​ហនុ និងរតនគិ​រី ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹ​ង​ដល់សា​ធារ​ណជ​នឲ្យ​បានជ្រាបថាៈ​ ឥទ្ធិពលនៃប្រព័ន្ធសម្ពា​ធ​ទាប និងខ្យល់មូសុងនិ​រ​តីខ្លាំង ដែលមានឥទ្ធិពលម​ក​លើព្រះរាជា​ណាច​ក្រ​កម្ពុ​ជា (ដូចដែលក្រសួងបាន​ជូ​នដំ​ណឹង​ជាប​ន្តប​ន្ទាប់​មក) ពិសេសយោងតាមសភាព​ជាក់​ស្តែង យើងឃើញ​ថា​ មានតំប​ន់​មួ​យចំ​នួន បាននិងកំពុ​ង​បន្ត​ជួប​នូ​វកង្វះ​ខាត​ទឹកនៅឡើយ​ ដូ​ចជានៅភាគពា​យ័ព្យប្រទេស មានដូចជា ខេត្តបន្ទាយមាន​ជ័​យ ប៉ៃលិន និងខេត្តឧត្ត​រមា​នជ័យ ។ តែក៏នៅមានខេត្តមួយ​ចំ​នួន​ទៀត ភ្លៀងបានបន្តធ្លាក់ខ្លាំងយ៉ាង​គំ​ហុក ដូចជា ៖ ១)ខេត្តព្រះសីហនុ ៖ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នាក្នុ​ង​កម្រិត​ខ្លាំង​មានប​រិមា​ណជាងរយ
មីលី្លម៉ែត្រជា​​ប់​ៗគ្នា ស្ទើររៀ​ងរា​ល់ថ្ងៃ ចាប់តាំងពីថ្ងៃទី ១ ខែសីហា មកម្ល៉េះ ។ គិតមកទល់ថ្ងៃ​នេះ បរិមាណភ្លៀងសរុបមានរ​ហូ​តដល់ ៨១៤ មីលី្លម៉ែត្រ​ និងបន្ត​ធ្លាក់ប៉ុន្មា​ន​ថ្ងៃខា​ង​មុខទៀត ។ នេះជាហេតុប​ណ្តា​ល​ឲ្យមា​ន​ជំន​ន់ទឹ​កភ្លៀង​ធ្ងន់​ធ្ងរ​កើតមានឡើ​ង ។ ទន្ទឹមនឹងស្ថានភាពនេះ​ ​ក្រសួងធនធា​នទឹក និងឧតុ​និ​យម ក៏បានបញ្ជូន​គ្រឿ​ងចក្រ​ធុន​ធ្ងន់ រួមសហ​ការ ជាមួ​យអា​ជ្ញាធរ​ខេត្ត​ព្រះសី​ហនុ ដើ​ម្បីជួ​យអន្ត​រាគ​មន៍​រំដោះ​ទឹកផ​ងដែ​រ ។ ២)ខេត្តរ​តនគីរី តាមរយៈនៃទន្លេ​ស្រែ​ពក ដែលផ្ទៃរងទឹកភ្លៀងប្រ​មា​ណ​ ៦០ ភាគរយ ស្ថិតក្នុ​ងទឹ​កដី​នៃប្រទេ​សវៀ​តណា​ម ធ្វើឲ្យទឹកទន្លេស្រែពកឡើ​ង​យ៉ា​​ង​គំហុកបណ្តា​លឲ្យ​មាន​កា​រប៉ះពា​ល់ដ​ល់ស្រុក​ចំនួ​ន ២ គឺស្រុកកូនមុំ និងស្រុកលំផាត់ ។

ដូចនេះការលិចលង់ដែលបាននិ​ង​កំពុ​ងកើត​មា​នមកនេះ គឺបណ្តាលមកពី​បា​តុភូតធម្ម​ជាតិ ។ ចំពោះស្ថានភាពបែបនេះ​ ​មិនមែនមានតែកម្ពុជាយើងនោះ​ទេ​ សូម្បីតែប​ណ្តា​ប្រទេ​សដែ​លហៅ​ថាជឿ​នលឿន និងអភិវឌ្ឍន៍ក៏មិ​ន​អាច​ចៀសរួច​ផ​ងដែរ​ ៕ ដោយ៖កូឡាប

×