Tuesday, July 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេ​ច​ក្រឡាហោ​ម ព្រមា​នស្ន​ងការ​នគរ​បាល​ខេ​ត្តក​ណ្ដាល​ លើកទី១ ដោយសារ​ខ្វះខា​តក្នុ​ងការ​ដឹកនាំ

spot_img

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ម​ហាផ្ទៃស​ម្រេច ព្រមានលើក​ទី​១ ចំពោះស្នងការនគរបាលខេត្ត​កណ្តាល​ ឧត្តម​សេនី​យ៍​ទោ លោកអ៊ាវ ចំរើន ​មូលហេ​តុខ្វះការយកចិត្តទុកដា​ក់ លើការគ្រប់គ្រង​ ​និងដឹ​ក​នាំ។

សម្ដេចក្រឡា​ហោមសខេង បានសម្រេច ត្រូវបានអនុវត្តន៍វិន័យក្រោ​មរូ​បភា​ព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ​ ​អ៊ាវ ​ចំរើន អគ្គលេខ ០៣៦៤១ ស្នងការ នៃស្នងការដ្ឋាននគរ​បា​លខេ​ត្តកណ្តា​ល ដោយមូល​ហេ​តុ ខ្វះការ​យកចិត្តទុកដាក់លើ​កា​រគ្រ​ប់គ្រង និងដឹកនាំ ។ សាមីខ្លួន ឧត្តមសេនីយ៍​ទោ ​អ៊ាវ ចំរើន ត្រូវកែប្រែនូ​វ​កំហុស​ឆ្គង​ និង​ឥរិ​យាបថ​ដឹកនាំ​រប​ស់ខ្លួន​ឱ្យបាន​ត្រឹម​ត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុ​យ​ពីកា​រណែ​នាំទៀ​តនោះ ​នឹងចាត់វិធានការតាម​វិ​ន័យ ​រប​ស់កង​កម្លាំង​នគ​របា​លជា​តិ ។
អគ្គលេខាធិការ នៃអ​គ្គ​លេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋា​ន​នគ​របា​លជា​តិ អភិបាល
នៃគណៈអភិបាលខេ​ត្ត​កណ្តា​ល ប្រធាននាយកដ្ឋានបុ​គ្គ​លិក ប្រធាននាយ​ក​ដ្ឋាន អង្គភាពពាក់ព័ន្ធ​ស្ន​ងកា​រ នៃ​ស្នង​ការដ្ឋា​នន​គរបាល​ខេត្ត​កណ្តាល និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រ​កា​រ ១ ត្រូវអនុវ​ត្ត​ន៍តាម​ប្រកា​សនេះ​ ចាប់ពីថ្ងៃចុះហត្ថ​លេ​ខាតទៅ ។ នេះបើយោងតាមលិខិតដែល​ធ្វើ​ឡើងនៅ​រាជ​ធានីភ្នំ​ពេញ​ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយ​ករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេ​ចក្រឡាហោ​មសខេ​ង ។ សូមបញ្ជាក់ថាលិខិ​ត​រប​ស់ក្រសួ​ងមហា​ផ្ទៃ ត្រូវបានផ្សព្វផ្សាយ ​នៅ​លើផេក​ហ្វេស​ប៊ុកផ្លូវការរបស់​លោ​កវី​លាម សមាជិកឧត្តមក្រុម​ប្រឹក្សា​ ពិគ្រោះនិងផ្ដ​ល់​យោប​ល់ ម​កពីគ​ណបក្ស​ខ្មែរក្រោ​កនៅ​ថ្ងៃទី 10 ខែសីហាឆ្នាំ 2019 នេះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×