ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងឯកភាពកូរ៉េខាងត្បូងថ្ងៃទី ៣/១ថា មន្ត្រីកូរ៉េខាងជើងម្នាក់ បានធ្វើការទាក់ទំងជាមួយភាគីកូរ៉េខាងត្បូងតាមរយៈបណ្តាញទាក់ទងទើបតភ្ជាប់។
សេចក្តីប្រកាសខាងលើឲ្យដឹងបន្តថា ការសន្ទនាដោយផ្ទាល់តាមរយៈទូរស័ព្ទអូសបន្លាយរវាងប្រទេសទាំងពីរ បានប្រព្រឹត្តទៅនៅវេលាម៉ោង ១៥និង៣០នាទី ល្ងាចមិញ (ម៉ោងតំបន់)។ នេះជាលើកដំបូងហើយដែលកូរ៉េខាងជើង បានម្ចាស់ការទូរស័ព្ទមកកាន់កូរ៉េខាងត្បូងក្នុងអំឡុង ២ឆ្នាំកន្លងមក ប្រទេសនេះបានកាត់ផ្តាច់ខ្សែទូរស័ព្ទកាលពីខែ ២/២០១៦ សំដៅតបស្នងនឹងការដែលកូរ៉េខាងត្បូង បានបិទទ្វារតំបន់ឧស្សាហកម្មរួម Kaesong។
មន្ត្រីកូរ៉េខាងត្បូងត្រួតពិនិត្យខ្សែទូរស័ព្ទក្រហមជាមួយកូរ៉េខាងត្បូងនៅភូមិផ្អាកសង្គ្រាម Panmunjom
ក្រសួងឯកភាពកូរ៉េខាងត្បូង បានឲ្យដឹងពីខ្លឹមសារនៃការសន្ទនា គឺសំដៅត្រួតពិនិត្យមើលបញ្ហាបច្ចេកទេសប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានលំអិតផ្សេងទៀតពុំបានត្រូវទម្លាយចេញឡើយ។
របៀបវារៈដំបូងនៃការចរចារវាងប្រទេសទាំងពីរ និងប្រមូលផ្តុំទៅលើការប្រព្រឹត្តទៅនៃអូឡាំពិករដូវរងាព្យុងយ៉ាងរបស់កូរ៉េខាងត្បូងនៅអំឡុងខែក្រោយ។ ទោះយ៉ាងណាឥរិយាថ្មីនេះរបស់ក្រុងព្យុងយ៉ាង ស្តីពីសំណើរចរចាសន្តិភាពជាមួយកូរ៉េខាងត្បូង ក្នុងសន្ទរកថា ស្វាគមន៍ឆ្នាំថ្មីរបស់លោកគីម បានបង្ហាញឲ្យឃើញនូវទង្វើសកម្មរបស់កូរ៉េខាងជើង ហើយវាត្រូវបានកូរ៉េខាងត្បូងស្វាគមន៍យ៉ាងកក់ក្តៅ៕ សូយន