Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គ្រោះ បាន​ទាញ​យក​សាកសព​ចំនួន ៥០​នាក់ ចេញពី​រថយន្ត​ក្រុង​ដែល​ធ្លាក់​ច្រាំង​នៅ​ប៉េ​រូ​

spot_img

ក្រុម​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ទាញ​យក​សាកសព​មនុស្ស​ចំនួន ៥០​នាក់ រួម​មាន​ក្មេង ៦​នាក់ ចេញពី​រថយន្ត​ក្រុង​ដែល​ធ្លាក់​ពី​ច្រាំង​ចោទ នៅ​រដ្ឋធានី លី​ម៉ា (Lima) ប្រទេស​ប៉េ​រូ​។​

​រថយន្តក្រុង​នោះ បាន​ធ្លាក់​ពី​លើ​ច្រាំង​ចោទ​កំពស់ ១០០​ម៉ែត្រ ទៅលើ​ឆ្នេរសមុទ្រ​ដែល​ពោរពេញ ទៅ​ដោយ​ថ្ម កាលពី​ថ្ងៃ​អង្ការ ក្រោយ​ពេល​រថយន្ត​កុងតឺណឺ​មួយ​គ្រឿង​បាន​បើក​បុក​ពី​ក្រោយ​វា​។​

​មុនពេល​កើតហេតុ រថយន្ត​ក្រុងមាន​ផ្ទុក​មនុស្ស​ចំនួន ៥៥​នាក់ និង​បុគ្គលិក​ក្នុង​ឡាន​ចំនួន ២​នាក់​។

​កាលពី​ថ្ងៃ​អង្គារ ក្រុម​ជួយសង្គ្រោះ​បាន​ពន្យា​ប្រតិបត្តិការ​ទាញ​យក​សាក​សព​ជនរងគ្រោះ ដោយសារ​តែ​នៅ​យប់​ថ្ងៃ​ដដែល ទឹក​បាន​ជោរ​ឡើង​ដល់​រថយន្តក្រុង​៕ សុភ័ក្ត្រ​

spot_img
×