ប្រទេសចិន បានធ្វើការបដិសេធព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកចោទប្រកាន់ថា ក្រុងប៉េកាំងគាំទ្រយោធាដល់ព្យុងយ៉ាង។
តាម SCMP, អ្នកនាំពាក្យក្រសួងការបទេសចិន លោក Geng Shuang នៅថ្ងៃ ៣/១ បានបដិសេធព័ត៌មានរបស់កាសែត Washington Free Beacon ចុះផ្សាយថ្ងៃទី ២/១ ដោយចោទប្រកាន់ថា ចិនបានសម្ងំផ្តល់ជំនួយ និងគាំទ្រយោធាឲ្យកូរ៉េខាងជើង។ លោក Geng ពោល ៖ “អ្នកណាក៏ដោយដែលមានចំណេះដឹងសាមញ្ញក៏សុទ្ធសឹងពិនិត្យឃើញថា ឯកសារបង្អែករបស់កាសែតនេះ គឺក្លែងក្លាយ”។
អ្នកនាំពាក្យក្រសួងការពារជាតិប្រទេសសចិន Geng Shuang
Washington Free Beacon បានផ្អែកលើឯកសារមួយមាន ៥ទំព័រជាភាសាចិន ត្រូវបានចាត់ទុកថា ជាឯលសារសំងាត់របស់មជ្ឈិមបក្សកុម្មុយនីស្តចិនឲ្យដឹងថា ក្រុងប៉េកាំងបានធានាមិនឲ្យរបបកូរ៉េខាងជើងត្រូវដួលរំលំឡើយ។ តាមឯកសារនេះក៏ឲ្យដឹងថា ចិនហាក់ដូចជានឹងផ្តល់ឲ្យកូរ៉េខាងជើង នូវជំនួយសកម្មភាពប្រចាំថ្ងៃក៏ដូចជាការកសាងមូលដ្ឋានសំភារៈសម្រាប់មូលដ្ឋានឆ្នាំ ២០១៨។ តួលេខនេះបង្ហាញឲ្យឃើញថា វាមានការកើនឡើង ១៥% ប្រៀបឆ្នាំ ២០១៧។
ក្រៅពីនោះចិនក៏នៅគាំទ្រយោធាកូរ៉េខាងជើង ផ្គត់ផ្គង់ឲ្យប្រទេសនេះនូវកាំជ្រួចរយៈចម្ងាយខ្លី និងមធ្យម។ ក៏តាមឯកសារខាងលើនេះដែរ កូរ៉េខាងជើងត្រូវបានដាស់តឿនថា “ពុំចាំបាច់បោះបង់កម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងភ្លាមៗទេ” ប៉ុន្តែត្រូវសន្យាថា “មិនបន្តកសាងកាំជ្រួចទៀត”។ Washington Free Beacon ឲ្យដឹងទៀតថា ពួកគេទទួលបានឯកសារនេះពីប្រភពច្បាស់ការណ៍មួយដែលមានទំនាក់ទំនងជាមួយចិន។ ឯកសារនេះចុះថ្ងៃទី 15/9/2017, ពោលគឺ ១២ថ្ងៃ ក្រោយពេលដែលកូរ៉េខាងជើង ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
នានៅអំឡុងចុងឆ្នាំ ២០១៧ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ពុំមានសញ្ញាថមថយកំដៅឡើយ បន្ទាប់ពីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងកាំជ្រួចជាបន្តបន្ទាប់នោះ។ ចំណងទាក់ទងចិនជាមួយកូរ៉េខាងជើងក៏រងឥទ្ធិពលដែរ ក្រោយពេលដែលប្រទេសចិនគាំទ្របណ្តាវិធានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បំណងទប់ស្កាត់មហិច្ឆតារបស់ក្រុងព្យុងយ៉ាង៕ ចន្ទ្រា