Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​សម្រេចបាន​៨៥%​ហើយ នឹង​គ្រោង​បញ្ចប់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​

ភ្នំពេញ​៖ ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​នឹង​ស្ថាបនា​បញ្ចប់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​២០១៨​ខាងមុខនេះ ។

​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២​ម​រា នេះ​ថា ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​សម្រេច បាន ៨៥%​ហើយ​ក្នុងនោះ គ្រឿង​បង្គុំ​សំណង់​ខាងក្រោម​សម្រេចបាន​១០០% គ្រឿង​បង្គុំ​សំណង់​ខាងលើ សម្រេចបាន​៨០% នៅសល់​១៥% ហើយ​គម្រោង​នៃ​ការដ្នាន​នេះ​គ្រោង​ធ្វើ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​គួរបញ្ជាក់​ថា​ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ​ទទឹង​១៦,៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ​(១០១៩) ដែល​ជា​គម្រោង ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ​ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា និង​ស្ពាន​អាកាស​៥​មករា ៕ ដោយ​៖​កូឡាប​

×