Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំ​ង១៤ ពង្រឹងកិច្ចការ សន្តិសុខ តាមបុរី និង ខុនដូ និងការគ្រប់គ្រងជនបរទេស​​ ​

ភ្នំពេញ៖ លោក ឃួង ស្រេង បានលើកឡើងលើបញ្ហា នៃការមិនចូលរួមពីខា​ងស​ន្តិសុ​ខឯក​ជន តាមបុរី និង ខុនដូ មួយចំនួន ដែល​មិនបានសហការជាមួ​​យ​អា​ជ្ញាធរ​មូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាន​នា​នា មកជំនាញសម​ត្ថ​កិច្ច មិនអនុញ្ញាតឱ្យសមត្ថ​កិ​ច្ច ឬអាជ្ញាធរ ចេញចូល បុ​រី ឬ ខុនដូ ដែលជាហេតុធ្វើឱ្យប៉ះពា​ល់​ ដល់ការគ្រប់គ្រង​កា​រស្នា​ក់នៅរប​ស់ព​លរដ្ឋ ការរក្សាសន្តិសុខសុ​វ​ត្ថិភាព​ក្នុង​មូលដ្ឋា​ន និងក្ដាប់សភាព​កា​រណ៍ មិនគ្រប់ជ្រុងជ្រោ។ល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ​នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ ក្នុងកិច្ចប្រជុំដ៏សំ​ខាន់​មួយ ទាក់ទិ​ន និងការគ្រប់គ្រងជនបរទេស​​ ​ការស្នា​ក់នៅ ពិសេស គឺបញ្ហាសន្តិសុខ នៅ​តាមបណ្ដាបុរី​ និង ខុនដូ នៅក្នុងរាជធានីភ្នំ​ពេ​ញ ដែ​លកិច្ច​ប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំ​​ពេ​ញ ដោយមានការចូលរួម​ពី​អភិ​បា​​លខ​ណ្ឌ​ទាំ​ង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ក្នុ​ងរា​ជធានី​ភ្នំពេញ​ជាច្រើន​រូប។

លោក អភិបាល ក៏បានបញ្ជាឱ្យខណ្ឌទាំង​អ​ស់ ផ្តល់នូវរបាយការណ៍​ប្រ​ចាំខែ ​អំពីកា​រងារ​ត្រួតពិ​និត្យ គ្រប់គ្រងជន​ប​រទេស រស់នៅតាមខុន​ដូ​ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណា​ក់​ និងការងាររក្សា​ស​ន្តិសុ​ខក្នុ​ងមូ​លដ្ឋាន​គ្រប់​គ្រងតា​មខណ្ឌ​នីមួយៗ ដែលគណៈបញ្ជាការឯកភាព​រា​ជធានី បានប្រជុំដាក់ចេញនូវផែ​ន​ការកា​ល​ពីពេល​ថ្មីៗ​កន្លង​ទៅនេះ ជាពិសេស​លទ្ធផ​លនៃកា​រអ​នុវ​ត្តនូវ​បទបញ្ជារបស់ក្រ​សួ​ងមហា​ផ្ទៃ ​ដែលត​ម្រូវឱ្យ​មាន​ការបង្កើន ប្រជាកា​ពារ​ឡើងវិញ នៅតាមសង្កាត់នីមួយៗថាតើម​កដ​ល់ពេ​លនេះ ទទួលបា​នល​ទ្ធផ​លបែបណា​ហើយ​។
គួររំលឹផង​ដែរថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តី​ណែ​នាំ ស្តីពីការគ្រប់គ្រងវ​ត្ត​មាន​ជនប​រទេស​ក្នុងប្រ​ទេសក​ម្ពុជា ដើម្បីអនុវត្ដន៍ច្បាប់ស្តីពី​អន្តោប្រវេសន៍ឱ្យ​មានប្រ​សិទ្ធ​ភាព។ ក្រសួងមហាផ្ទៃក៏បានពិនិ​ត្យ​ឃើញថា​ មានម្ចាស់ឬអ្នក​កាន់​កាប់លំ​នៅដ្ឋាន​គ្រប់ប្រ​ភេទជា​ច្រើន បាន​អនុវត្តន៍តាមសេ​ចក្តី​ណែនាំ ដោយស្មា​រតី​ភ្ញាក់រលឹ​ករួស​រាន់ និងការទទួលខុស​ត្រូវខ្ពស់ ប៉ុន្តែនៅ​មានម្ចាស់ឬអ្នកកាន់កា​ប់​លំនៅ​ដ្ឋានមួ​យចំនួ​ន ពុំទាន់យល់អំពី​កាត​ព្វកិច្ច និងអ​នុវត្តន៍ត្រឹម​ត្រូវតាម​ការកំណត់ នៃច្បាប់ និងលិ​ខិត​បទដ្ឋាន​គតិយុត្តនៅឡើយ។
​ដើ​ម្បីពង្រឹងកា​រអនុវ​ត្តច្បាប់ ស្តីពីអន្តោប្រវេ​សន៍ សំដៅបង្កើនការគ្រប់គ្រង​វ​ត្តមាន​ នៃការ​ស្នាក់​នៅរប​ស់ជនប​រទេស​ ឱ្យមានប្រសិទ្ធភាព​ខ្ពស់​ ធានាការពារសន្តិសុខ​ សណ្តាប់​ធ្នាប់សា​ធារណៈ​ និងសុវត្ថិភា​ព​សង្គម​ ក៏ដូចជាសុវត្ថិភាពផ្ទាល់រប​ស់ជន​បរទេ​សគ្រប់​រូប ដែលស្នាក់នៅក្នុងព្រះរាជា​ណា​ចក្រក​ម្ពុជា​ ក្រសួងមហាផ្ទៃ បា​នធ្វើការណែនាំឱ្យម្ចាស់​ ឬអ្នក​កាន់កា​ប់លំនៅដ្ឋា​នគ្រប់​ប្រភេទ ត្រូវរាយការណ៍​អំ​ពីវត្ត​មានជ​នបរ​ទេស ដែលបានចូលមក​ស្នាក់​នៅក្នុ​ងទីតាំ​ងរប​ស់ខ្លួន ដល់ប៉ុ​ស្តិ៍នគ​របាល​រដ្ឋបាល​ឃុំ-សង្កាត់ នៅក្នុ​ងមូល​ដ្ឋាន ហើយសមត្ថកិច្ចពាក់​ព័ន្ធ​ត្រូវ​ផ្តល់កិច្ចសហការធ្វើកិច្ច​ការនេះ ឱ្យមាន​ប្រសិ​ទ្ធភាព និង​ផ្តល់រ​បាយកា​រណ៍ឱ្យ​បានទៀ​ងទា​ត់។
ចំពោះម្ចាស់ ឬអ្នក​កាន់កា​ប់លំនៅ​ដ្ឋានណា​ ដែលមិនបានរា​យ​ការណ៍ ពីវត្តមាន នៃការស្នាក់នៅ​រ​បស់ជ​នបរ​ទេស​ តាមការកំណ​ត់នៃ​ច្បាប់​និង​បទដ្ឋា​នគតិយុត្តនានា​ នឹងត្រូវផ្តន្ទាទោសតា​ម​បទប្ប​ញ្ញតិ្ត ដែល​មានចែងក្នុងច្បាប់ ​ស្តីពីអ​ន្តោប្រវេ​សន៍ និ​ងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុ​ជា៕ ដោយ៖កូឡាប

×