Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រមោល​ខ្មៅ ចម្លែក ដើរ​អនា​ថា នៅ​ប្រទេស Peru!

spot_img

​រូបភាព​នៃ​ស្រមោល​ខ្មៅ​ចម្លែក​គួរ​ឲ្យ​ព្រឺ​រោមមួយ បាន “​ដើរ​” អនាថា​តាម​ដង​វិថី​នៅ​ប្រទេស Peru ហើយ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ដោយ​ចៃដន្យ​។​

​ខ្សែ​វីដេអូ​នេះ បាន​បង្កើន​បន្ថែម​នូវ​ចំណាប់អារម្មណ៍ គ្រា​ដែល​ត្រូវបាន​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​របស់ Peru ធ្វើ​ការចាក់ផ្សាយ​។​

​តាម​កាសែត Daily Mail (​អង់គ្លេស​) ដែល​ដកស្រង់​ការអះអាង​បញ្ជាក់ ពី​អង្គភាព​គ្រប់គ្រង​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើត​មាន​រឿង​ចម្លែក​នេះ ប្រាប់ថា វា​ពុំ​មាន​ការកាត់ត ឬ​ប៉ះពាល់ Clip ដើម​អ្វី​ទាំងអស់​។​

​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​អំឡុង​ពេល​បុណ្យ​ណូអែល នា​ខេត្ត Huaraz , Peru​។ មក​ទល់​ថ្ងៃ​ទី ២៧/១២/២០១៧ អង្គភាព​គ្រប់គ្រង​កាមេរ៉ា​សុវត្ថិភាព​នៅ​តំបន់​នោះ បាន​បង្ហោះ​ផ្សាយ​វា​លើ​បណ្តាញ​សង្គម​។​

​ខ្សែ​វីដេអូ​នេះ​បាន​នឹង​កំពុង​បង្ក​ការភ័យខ្លាច ដោយហេតុ​ថា ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ស្រាយ​បញ្ជាក់បាន​។​

​ហេតុនេះ​… តើ​វា​ជា​អ្វី​ទៅ​? ចន្ទ្រា​

spot_img
×