Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​ជំហាន​ទី​២

​នៅ​វិមាន​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​ជំហាន​ទី​២ ដែល​ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំ ណាក់​ក្រុមការងារ​សិក្សា​ស្រា​ជ្រាវ​សាងសង់​វិមាន រួមទាំង​អង្គភាព​ពាក់ ព័ន្ធ​។​គួររំលឹកថា សំណង់​វិមាន​ឈ្នះ​- ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី ៨​ហិកតា​ស្ថិតនៅ​សង្កាត់​ព្រែ​កតា សេក ខណ្ឌ​ជ្រោយចង្វា​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​ដែលជា​និមិត្តរូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា​ទទួលបាន​ក្រោយពី​បញ្ចប់សង្គ្រាម ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក ហើយ​វិមាន​នេះ​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។​

កាលពី​ថ្ងៃទី ២៩-៣០-៣១​ខែធ្នូ ឆ្នាំ​២០១៨ ២០១៨ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​សំ ណង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​- ឈ្នះ និង​អបអរសាទរ​ខួប​ទី ២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ផងដែរ​។ យោងតាម​របាយ ការណ៍​បច្ចុប្បន្នភាព​ការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ បានឱ្យដឹងថា រយៈ ពេល​៧​ខែ ឆ្នាំ​២០១៩ ក្រុមការងារ​បានទទួល​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ទាំង​ក្នុង និង​ក្រៅប្រទេស សាធារណ ជនជាតិ និង​អន្តរជាតិ​នានា​ចូល​ទស្ស នា​និង​សិក្សា​ស្រាវជ្រាវ​ចំនួន​ប្រហែល ២​លាន​នាក់ ក្នុងនោះ​អត្រា​ប្រជាជន​ចូល​ទស្សនា​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ ៥០០​នាក់ ទៅ ១៥០០​នាក់​។

ដោយឡែក នៅ​ថ្ងៃ​បុណ្យជាតិ និង​ថ្ងៃ​ឈប់សម្រាក​នានា​ចំនួន​ចូល​ទស្សនា​កើន ឡើង​គួរឱ្យកត់សម្គាល់​ពី​១០០០​នាក់ ទៅ​៣០០០​នាក់​ក្នុង​មួយថ្ងៃ​។​ ចំពោះ​ការស្ថាបនា​វិមាន​នេះ មាន​គោលដៅ​សំខាន់​ចំនួន​៥ រួមមាន​៖

​ទី​១. រម្លឹក​សារសំខាន់​នៃ​សន្តិភាព សមិទ្ធផល និង​ដំណើរការ ដែល​បាន​នាំឱ្យមាន​សន្តិភាព តាម​គោ​លន​យោ បាយ​ឈ្នះ ឈ្នះ និង​ការបង្រួបបង្រួម​ជាតិ​។ បង្ហាញ​ពី​សុខដុម​ប​នីយកម្ម នៃ​សង្គម​កម្ពុជា តាមរយៈ​សាសនា សម័យកាល​ប្រវត្តិសាស្ត្រ និង​សមិទ្ធ ផល​។​

​ទី​២. គោរព និង​ចារឹក​ទុក​អំពី​ការ​លះ បង់​ការដឹកនាំ និង​ភាព​ច្នៃប្រឌិត​របស់ មគ្គុទេសក៍​ដឹកនាំ​និង​ប្រតិបត្តិ​ករ​ស្នូល​កម្ពុជា ដែល​បាន​នាំមក​នូវ​ការ ផ្សះផ្សា​ជាតិ និង​បញ្ចប់​សង្គ្រាមស៊ីវិល ដោយ​គ្មាន​ការបង្ហូរ​ឈាម​ដែល​នាំមក នូវ​វិបុលភាព​និង​សន្តិភាព​ដល​ប្រទេស​កម្ពុជា​។​

​ទី​៣.បង្កើត​មជ្ឈមណ្ឌល​មួយ ដែល​ផ្ដល់នូវ​ការរៀនសូត្រ ដល់​ប្រជាជន​គ្រប់​ជំនាន់​ទាំងអស់ ឱ្យ​បន្ត​ការសិក្សា និង​ទទួល​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ ពិត​របស់​ប្រទេស​កម្ពុជា​និង​បន្ត​អនុវត្ត គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​តេ​ជោ​សែន និង​គុណ​តម្លៃ​ក្នុង​ការធ្វើ សមាហរណកម្ម ក្នុង​ដំណើរ​ការកសាង​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​នាពេល​អនាគត​។​

​ទី​៤.​បង្ហាញ​ពី​គុណ​តម្លៃ​វប្បធម៌​អរិយ ធម៌ និង​ស្ថាបត្យករ​ខ្មែរ​តាម​រចនាបទ​សិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់​នានា និង​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្សេងៗ ដើម្បីឱ្យ​ប្រជាជន​គ្រប់​ជំនាន់​បាន​ឈ្វេងយល់​។​

​ទី​៥.បង្កើត​គោលដៅ​ទេសចរណ៍​មួយ នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​លក្ខណៈ​ជា​ទេសចរណ៍​ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជា​គោ​ដៅ​សម្រាប់​ទស្សន​កិច្ច​សិក្សា​ស្រាវជ្រាវ​នានា​៕​ ដោយ​៖​កូ​ឡាប​