Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេ​ត្តព្រះសី​ហនុ ចូលរួមបើកវិញ្ញាសាប្រឡ​​ងសញ្ញាបត្រមធ្យ​មសិ​ក្សាទុ​តិយ​ភូមិ ឆ្នាំ២០១៩

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩នេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ​ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត​ ​ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថា​ប័​​នពាក់ព័ន្ធខេត្តព្រះសីហនុ បា​នអ​ញ្ជើញ​ចូល​រួមបើ​កវិ​ញ្ញាសាប្រឡង​ស​ញ្ញាបត្រម​ធ្យមសិ​ក្សាទុតិ​យភូ​មិ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងសាលាបឋ​ម​សិក្សា​-អនុវិទ្យាលយ័ហ៊ុនសែនកម្មករ​ក្រុ​ងព្រះសី​ហ​នុ។

សមយ័ប្រឡងសញ្ញាបត្រមធ្យ​មសិ​ក្សាទុតិយភូមិឆ្នាំនេះ មានរយៈពេល២ថ្ងៃ​ គឺចាប់ពីថ្ងៃទី១៩ សីហាដល់ថ្ងៃទី២០​ ​ខែសីហា​ ឆ្នាំ២០១៩។

សម្រាប់ខេត្តព្រះសីហនុ មានសិស្សចូលរួមប្រឡងចំ​នួ​ន ១៥៨៥នាក់ ស្រី ៧៥៧នាក់។

ប្រឡងសញ្ញាបត្របា​ក់ឌុបឆ្នាំនេះ ខេត្តព្រះសីហនុ ចែកចេញជា ៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមា​ន​ ៣ម​ណ្ឌល និងនៅស្រុកព្រៃនប់មា​ន​ ២ម​ណ្ឌល។

មណ្ឌលនៅក្រុងព្រះសីហនុ រួ​ម​មាន៖ មណ្ឌលវិទ្យាល័យក្រុងព្រះសី​ហ​នុ, មណ្ឌលអនុវិទ្យាល័យស​ម្តេ​ចឪ ក្នុងសង្កាត់លេ​ខ​៣ និងមណ្ឌលបឋមសិក្សា-​អនុវិទ្យា​ល័យ​ហ៊ុន​សែ​នកម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសី​ហ​នុ។

ចំណែកនៅស្រុកព្រៃនប់ ម​ណ្ឌលប្រ​ឡង​ទាំង២ ស្ថិតនៅក្នុងវិទ្យាល័យវាលរេ​ញ​ ឃុំវាលរេញស្រុក​ព្រៃ​នប់ ​ខេត្តព្រះ​សីហនុ៕ ដោយ៖ ដែន សីមា

spot_img
×