Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា សម្រេចចោ​ទប្រ​កាន់​ដាក់ឲ្យស៊ើបអ​ង្កេ​ត ឧកញ៉ា​ ស្រី សុធា និង ឧកញ៉ាស្រី ចន្ធូ ពីប​ទឆ​បោក​ លក់ដី​ខ្យ​ល់ ​នៅ​​​ក្រុ​​​មហ៊ុ​ន 7NG ឃុំវិហារសួគ៌​ ​

ភ្នំពេញ៖ ព្រះរាជអាជ្ញានៃអយ្យការសា​លា​ដំបូ​ងរាជ​ធានី​ភ្នំពេញ លោក កែវ សុធា សម្រេចចោទប្រកាន់ដាក់ឲ្យស៊ើបអង្កេត លោកឧក​​ញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុ​ម​ហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ​៣៨​ឆ្នាំ ជាកូនប្រុស ជានាយក​ក្រុម​ហ៊ុន 7NG ពីបទឆបោក ​ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ​១​ហិកតា​ ស្ថិតនៅភូមិព្រែ​កចា​ស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​តាម​មាត្រា​៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០​៨ ដល់ឆ្នាំ​២០១៩ គឺរយៈ​ពេល១​១ឆ្នាំ​មកហើ​យ ។

យោងតាម​ដីកា​សន្និដ្ឋា​នបញ្ជូនរឿងឲ្យស៊ើបសួរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែសីហា នេះលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការ​អម​សាលា​ដំបូង​រាជធា​នីភ្នំ​ពេញ។ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ​៣២១០ ចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ របស់អ​យ្យការអម​សាលា​ដំបូ​ងរា​ជធានី​ភ្នំពេញ ។ បានឃើញ ពាក្យបណ្ដឹង ចុះ​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ បស់ឈ្មោះ ឃុន ណាវី ។ ក្រោយពី​បានពិ​និត្យ​ឯកសា​រខា​ងលើយល់ឃើ​ញថា មានតម្រុយស​ន្ម​តបា​នថាៈ ឈ្មោះ ស្រី សុធា ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន​ក្រុមប្រឹ​ក្សាភិបា​លក្រុម​ហ៊ុន 7NG មានទីលំនៅបច្ចុប្បន្ននៅអាគា​រលេ​ខ១២៤ ផ្លូវសម្តេច​សុធារស ភូមិ១៥ សង្កាត់ទន្លេ​បា​សាក់ ខណ្ឌចំ​ការមន រាជធានីភ្នំពេញ ជានីតិ​ជន និងឈ្មោះ ស្រី ចន្ទ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកក្រុម​ហ៊ុ​ន 7NG កាន់អត្តស​ញ្ញាណ​ប័ណ្ណស​ញ្ជាតិ​​​ខ្មែរលេខ០២០២៥៦១៨២ មានទីលំនៅបច្ចុ​ប្ប​ន្ននៅ​អាគា​រលេខ​១២៤​ ផ្លូវសម្តេចសុធា​រស ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខ​ណ្ឌចំកា​រមន រាជធានីភ្នំពេញ ជានីតិជន។ បានប្រ​ព្រឹត្ត​ដូច​តទៅ ៖ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ ៣៨ឆ្នាំ បានទិញ​ដីទំហំ ១ ហិកតា (១០.០០០​ម៉ែត្រ​ការ៉េ) បណ្តោយ ២០០ ម៉ែត្រ គុណទទឹង​ ៥០ ម៉ែត្រ ដែលមានទីតាំងស្ថិត​នៅភូ​មិព្រៃចា​ស់ ឃុំវិហារសួគ៌ ខាងជើងទល់ផ្លូវ៣០​ ម៉ែត្រ​ ខាង​កើត ខាងត្បូង និងខាងលិច​ទល់​នឹងដី​រប​ស់ឈ្មោះ ​ស្រី ចាន់ថា ដែលជាដីរប​ស់​ក្រុមហ៊ុ​ន 7NG ពីឈ្មោះ ស្រី ចន្ធូ ដោយ​​មាន​​កា​រទុកចិ​ត្ត ឈ្មោះ ឃុន ណាវី ពុំបានទាម​ទារ​ប័ណ្ណកម្ម​សិទ្ធិ​ពីឈ្មោះ ស្រី សុធា​ ដែលជាប្រធានក្រុ​ម​ប្រឹក្សា​ភិបា​លក្រុម​ហ៊ុន 7NG នោះទេ គឺមានឯក​សារ​ត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុ​ណ្ណោះ​។ នៅដើមឆ្នាំ២០១៩ នេះ ឈ្មោះ ឃុន ណាវី មានបំណងធ្វើ
​របង​ថ្ម រឹងមាំ ជុំវិញដី​របស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និងឈ្មោះ ស្រី ច​ន្ធូ ពុំមាន​ដីដូ​ចក្នុងទី​តាំ​ងខា​ងលើឲ្យ​ឈ្មោះ
ឈុន​ ណាវី ឡើយ។
លោកព្រះរាជអាជ្ញា បានបន្ថែមថា អំពើខា​ងលើ​ជាបទល្មើសៈ ឆបោ​ក ប្រព្រឹ​ត្តនៅរា​ជធា​នីភ្នំពេញ កាលពីអំឡុង​ឆ្នាំ​២០០៨-២០១៩ បទល្មើសដែលមានបញ្ញ​តិ​ឲ្យផ្តន្ទា​ទោសតា​មប​ញ្ញតិ​មាត្រា ៣៩១ និងមាត្រា ៣៩២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ព្រះរា​ជណាច​ក្រកម្ពុជា។
បានឃើញ មាត្រា ៤៤ និងមាត្រា ១២៨ នៃក្រមនីតិវិធីព្រហ្ម​ទ​ណ្ឌឆ្នាំ ២០០៧ ។

លោកព្រះរាជអាជ្ញា កែវ សុធា សម្រេច បើកកា​រស៊ើ​បសួរ​លើអ​ង្គហេ​តុខាង​លើ និង​ស្នើសុំ៖ ធិក ដាក់ឲ្យ​ស្ថិត​ក្រោម​ការពិ​និ​ត្យលើ ១-ឈ្មោះ​ ស្រី សុធា ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ​ ) ២-ឈ្មោះ ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ​ ឆបោ​ក ប្រព្រឹត្តនៅ​រាជ​ធានី​ភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨​-២០១៩ តាមបញ្ញត្តិមាត្រា៣៧​៧ និងមាត្រា
៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកព្រះរាជ្ញា ក៏បានធិក ដាក់​ឲ្យស្ថិ​តនៅក្រោ​មកា​រឃុំ​ខ្លួន​បណ្តោះអា​សន្ន លើឈ្មោះ​ខាងលើ​ដើម្បី​បង្កា​រ ឬប​ញ្ចប់​បទល្មើ​ស
កុំឲ្យកើតឡើងជាថ្មី និងធា​នារ​ក្សាជនត្រូវចោទទុកជូនតុលាការចាត់កា​រ​តាម​នីតិវិធី​។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក៏មានការផ្ទុះការតវ៉ាដ​ល់ទីស្នា​ក់កា​រក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេ​ញមុខសម្របសម្រួលដោយសន្យាថា នឹ​ងប្រគល់ដីជូនអតិថិជនចាប់​ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត ។
ប្រជាពលរដ្ឋ សាទរចំពោះការ​ធានា​អះអា​ងរ​បស់ឧកញ៉ា ស្រី សុធា តែកុំបានតែសន្យាខ្យល់ដូច​រា​ល់ដង​ទៀត ។
ក្នុងលិខិតធានាអះអាង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ឧកញ៉ា ស្រី សុធា បានសន្យាចំនួន៨ចំណុ​ច​ដល់​អតិថិជន ដោយនៅចំណុចទី១ ស​រសេរថា”ក្រុមហ៊ុននឹងធ្វើកា​រប្រ​គល់ដី​ ឬសំណ​ងជូ​ន​អ​តិថិជន ឱ្យអស់រួចរាល់ចាប់ពីថ្ងៃជូនដំណឹ​ង​នេះ តទៅ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត”។

ឧកញ៉ា ស្រី សុធា បន្តថា ក្នុងករណីដល់ថ្ងៃ​កំ​ណត់ខា​ងលើ បើសិនជាក្រុមហ៊ុនមិនមានដីជូន​អ​តិថិជ​ននោះទេ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញល​ក់​ដីទៅ​តាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុន​វា​យត​ម្លៃអច​លន​ទ្រព្យ ។

ជាមួយគ្នានេះ នៅមានមួយសំណុំរឿង​ទៀ​ត ដែ​ល លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលា​ដំ​បូងរា​ជធា​នីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្ម​ទ​ណ្ឌមួយ ដែលប្តឹងឧក​ញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ពាក់ព័ន្ធបទ​ល្មើស​ឆបោ​ក ដោយទាមទារសំណងជំងឺចិត្តចំនួ​ន​១០​ម៉ឺនដុ​ល្លារ ពាក់ព័ន្ធដីនៅភូ​មិ​វិហារ​សួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ​។
បណ្តឹងព្រហ្មទណ្ឌនេះ ​បានប្តឹងចូលអយ្យការអមសា​លា​ដំបូ​ងរាជធា​នីភ្នំ​ពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលរ​ហូត​មកទ​ល់ពេល​នេះ តុលាការពុំទាន់សម្រេ​ច​យ៉ាង​ណានៅឡើ​យទេ​៕​ដោយ៖បញ្ញាស័ក្តិ

×