Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិកោតសរសើរ រដ្ឋអំណាចពុំអើពើសុំខ្មាស! បុរសពិការសម្រេចទាញពូថៅ វាទទួលធ្វើផ្លូវដើរមួយដ៏ល្អស្អាត បន្ទាប់ចំណាយពេលអស់៣ឆ្នាំ

​បុរស​ម្នាក់​ឈ្មោះ Melethuveettil Sasi មកពី Kerala ប្រទេស​ឥណ្ឌា បាន​ក្លាយជា​ជនពិការ បន្ទាប់ពី​ធ្លាក់​ពី​ដើម​ដូង នៅពេល​គាត់​មាន​អាយុ ១៥ ឆ្នាំ ។ ការធ្លាក់​នេះ​បាន​បណ្តាល​ឲ្យ​គាត់​បាក់ឆ្អឹង​ច្រើន​កន្លែង និង​កំរើក​ពុំរួច​១​ចំហៀង​ខ្លួន ។ គាត់​ត្រូវ​ស្ថិតនៅ​១​កន្លែង​លើ​គ្រែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ស្ថានភាព​របស់គាត់​បា​នប​ន្ស​ល់​ទុក​គ្រួសារ​ស្ទើរតែ​គ្មានអ្វី​ទាំងអស់ ។​

​លោក Sasi រៀបរាប់​ដំណើររឿង​ឡើងវិញ​ថា​៖ «​ខ្ញុំ​ពូកែ​ឡើងដើមឈើ ប៉ុន្តែ ថ្ងៃមួយ​នោះ មិនដឹង​ជា​យ៉ាងម៉េច ខ្ញុំ​ក៏​រអិល​ជើង ។ មួយ​ចំហៀង​ខ្លួន​របស់ខ្លួន​ត្រូវ​ពិការ ។ ជើង និង​ដៃ​ទាំងអស់​របស់ខ្ញុំ បាន​បាក់ ។ ខ្ញុំ​ចំណាយពេល​ច្រើន​ថ្ងៃ ច្រើន​ខែ​នៅលើ​គ្រែ និង​សូម្បី​កម្រើក​ឆ្វេង​ស្តាំ​ពុំរួច​» ។​

​គាត់​បន្តថា​៖ «​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​សម្រាប់​ខ្ញុំ សូម្បី​អាច​ក្រោកឈរ ។ ប៉ុន្តែ ខ្ញុំ​ចង់​ព្យាយាម​ដើរ ។ ដូច្នេះ ខ្ញុំ​រៀន​ដើរ​តិចៗ​ដោយ​ខ្លួនឯង​» ។​

​ដោយសារតែ​ភាព​ពិការ​របស់គាត់ ជាហេតុ​នាំ​ឲ្យ​កូនៗ​របស់គាត់​ពុំ​អាច​បញ្ចប់​ការសិក្សា​បាន និង​ពួកគេ​ចាប់ផ្តើម​ធ្វើការ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ទាំង​នៅ​វ័យក្មេង​ជំនួស​គាត់ ។ ដើម្បី​ជួយ​ផ្ត​ត់​ផ្គង់​គ្រួសារ គាត់​ក៏បាន​លក់​សំបុត្រ ក្នុង​ក្តីសង្ឃឹម​ទិញ​កង់ (Scooter) មួយគ្រឿង​ជា​មធ្យោបាយ សម្រាប់​ពួកគេ​ជិះ​ធ្វើការ ។​

​គាត់​បន្ទាប់មក បានដាក់​ពាក្យ​ទាមទារ និង​ស្នើសុំ​ជំនួយ​ពី​ខាង​មន្ត្រី Panchayat ដើម្បី​កសាង​ផ្លូវ​១​ទៅកាន់​ផ្ទះ​របស់គាត់ ប៉ុន្តែ គេ​គ្រប់គ្នា​បាន​បដិសេធ​នូវ​សំណើសុំ​របស់គាត់ ។ ដោយ​ដឹងថា គ្មាន​នរណាម្នាក់​ចង់​ជួយ​ដោះស្រាយ​បញ្ហាលំបាក​របស់គាត់ គាត់​សម្រេចចិត្ត​លើក​ពូថៅ និង​ប៉ែល ដើម្បី​កាប់ឆ្កា​ផ្លូវ​ដោយ​ខ្លួនឯង ។ គាត់​បានធ្វើការ​ពី​ម៉ោង ៥ រហូតដល់​ម៉ោង ៨ និង ៣០ នាទី យប់ ។​

​គាត់​និយាយថា​៖ «​ខ្ញុំ​ពុំដែល​គិត​អំពី​ថា​តើ​ពេលណា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​វាទ​ផ្លូវ​នេះ​ទេ ។ ខ្ញុំ​គ្រាន់តែ​តាំងចិត្ត​ថា ត្រូវតែមាន​ផ្លូវ​មួយ ។ រៀងរាល់ថ្ងៃ ខ្ញុំ​ចាប់​ផ្ត​មកា​រងារ​ពី​ម៉ោង ៥ ភ្លឺ និង​ឈប់សម្រាក​នៅ​ម៉ោង​ប្រហែល ៨ និង ៣០ នាទី ព្រឹក​នៅពេល​ថ្ងៃ​ចាប់ផ្តើម​ក្តៅ ។ ហើយ​ចាប់ផ្តើម​ការងារ​ឡើងវិញ​នៅ​ម៉ោង ៣ និង ៣០ នាទី ឬ ៤ ល្ងាច និង​បន្តធ្វើ​រហូតដល់​ថ្ងៃ​លិច​» ។​

​វា​ត្រូវ​ចំណាយពេល ៣ ឆ្នាំ សម្រាប់​លោក Sasi បញ្ចប់​ការធ្វើ​ផ្លូវ​មួយ​នេះ​រួចរាល់​ទាំងស្រុង ។ ពិតជា​គុណ​បំណាត់​ដ៏​ធំធេង​ពុំ​អាច​បំភ្លេចបាន​នោះទេ ចំពោះ​ស្នាដៃ​ការងារ​ដ៏​លំបាក​របស់គាត់​, ព្រោះថា ក្រុមគ្រួសារ​របស់គាត់ ក៏​ដូច​មនុស្ស​ដទៃ​ក្នុង​សហគមន៍​របស់គាត់ បានធ្វើ​ដំណើរ​ចេញចូល​យ៉ាង​វែង ២០០ ម៉ែត្រ នេះ​ដែល​គាត់​បានធ្វើ ៕ ចន្ទី

×