Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីអប់រំ៖ ឆ្នាំនេះមានការរឹតបណ្តឹងកា​ន់​តែខ្លាំ​ង មិនឱ្យមានការថ្លោះ​ធ្លោ​យលើ​ប​ញ្ហាប​ច្ចេក​ទេស ក្នុងការចេញកំណែ​ទៀត​ឡើយ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ​នេះ​បាន​ប្រ​ព្រឹត្តិទៅ​តាម​ការ​កំណត់ របស់ក្រសួង​អ​ប់រំ យុវជននិងកីឡាមានរយៈពេល​២​ថ្ងៃ គឺថ្ងៃទី១៩និងថ្ងៃទី២០ខែសីហា សម្រាប់ព្រឹកនេះ ។​ ​


ថ្លែងនៅក្រោយកាត់វិញ្ញាសាប្រ​ឡ​ង នាព្រឹកម៉ិញនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់​រំ យុ​វជ​ននិ​ងកីឡា បានមានប្រសាសន៍ឱ្យដឹង​ថា​ ក្រសួងបានសហការ​​​ជា​​មួយ​ភាគី​ពាក់ព័​ន្ធទាំងអស់ ជាពិសេស អង្គភាពប្រឆាំងអំ​ពើ​ពុក​រលួយ សហភាពសហព័ន្ធ​យុ​វជ​នក​ម្ពុជា អាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងកា​ររៀ​បចំ​និងព​ង្រឹ​ងកា​រគ្រ​ប់គ្រ​ងទៅលើ​អប្ប​មាទ និងជ្រើសរើសជំ​នួ​យកា​រ​អប្ប​មាទ ចំនួនជាង២ពាន់នា​ក់​​ ​ដើម្បីរាយការណ៍នូវរា​ល់​ស​ក​ម្មភាព និងអំពើពុករ​លួ​យ ឬ សកម្មភាពមិនប្រក្រ​តី​ណាមួ​យ ក្នុងមណ្ឌល ឬ បន្ទប់ប្រឡង ទូទាំងរាជធា​នី​ខេត្ត​។
ទាក់ទិននឹងការចេញកំណែ​ឆ្នាំនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា​ ​មិនឱ្យមានការថ្លោះ​ធ្លោយ ផ្នែកបច្ចេកទេសដូច​ឆ្នាំ​មុន​ទៀត​ទេ គឺក្រ​សួង​បាន​បង្កើត អនុគណៈកម្មកា​រប​ច្ចេក​វិទ្យាមួយ ហើយបានរៀបចំកម្មវិធី​ថ្មី​ សម្រា​ប់កា​របូ​កផ្សំ​ពិន្ទុ រៀបចំមជ្ឈមណ្ឌលកុំ​ព្យូ​ទ័រ​ចំនួន២ មានប្រព័ន្ធ២ មាននីតិ​វិធី ក្នុងការ​ត្រួ​តពិ​និត្យ មើលលទ្ធផលច្បាស់​លា​ស់​ យកល​ទ្ធ​ផល​មក​វិភាគ​មួយរ​យៈសិន ឱ្យអ្នកបច្ចេកទេសបញ្ចូ​ល​ទៅក្នុ​ងប្រ​ព័​ន្ធកម្មវិធី ទើបប្រជុំសម្រេចប្រ​កា​សល​ទ្ធផ​ល។
ដោយឡែកចំពោះករ​ណី​រក​ឃើញថា មានសញ្ញាសម្គាល់មិនប្រក្រតី នៅលើសន្លឹកកិច្ចការគ្រ​ប់​មុខ​វិទ្យា នឹងត្រូវដកយក​ស​ន្លឹក​កិ​ច្ចការ​នោះ មកធ្វើការវិភា​គ​ បើសិន​ជាស​ញ្ញា​ដើម្បី​បញ្ជូនសារទៅគ្រូកែនឹង​ឱ្យ​ពិន្ទុ​សូ​ន្យតែម្ត​ង។ ចំពោះគ្រូកំណែវិញ​បើ​មាន​ការ​ស៊ុំគ្រលំ ​នឹង​ត្រូវ​អនុវត្តន៍ទៅតាម​បទ​បញ្ញត្តិ នៃច្បាប់ និង ទោសទណ្ឌខាង​ផ្នែ​កវិន័យ ដោយបញ្ឈប់ ហើយ​ប្រឈ​ម​នឹង​ច្បាប់​មន្រ្តីរា​ជការ។

ចំណែក លោក​ ​សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានស​ហ​ភាព​សហ​ព័ន្ធ យុវជនរាជ​ធា​នីភ្នំ​ពេញ​ បាន​មា​នប្រសា​សន៍ឱ្យ​ដឹងថា ស.ស.យ.ក បានបង្កើនឱ្យមានកម្មវិ​ធី​តម្រ​ង់ទិ​សដ​ល់សិស្ស​ ទៅតាមទីផ្សារកា​រ​ងារ​ដោយស​ហកា​រជា​មួយ​ក្រសួង​ការ​ងារផ្ទាល់ រួមជាមួយអាណាព្យាបា​ល​ ដោយផ្តល់ជូននូ​វ​វគ្គ​បំ​ប៉ន ឱ្យសិស្សបានសិក្សាដោ​យ​ខ្លួន​ឯង​តាម​ក​ម្មវិ​ធីអន​ឡា​ញចំ​ពោះមុ​ខវិ​ទ្យាដែល​ត្រូវប្រ​ឡង។ សម្រាប់បេក្ខ​ជ​នប្រ​ឡង ឆ្នាំនេះមានការផ្លាស់ប្តូរ​ច្រើ​ន គឺពួកគេមានភាពជឿជាក់​លើ​ខ្លួន​ឯង​ច្រើន ដោយពួកគេបាន​ខិ​តខំ​រៀន​សូ​ត្រតាំ​ងពី​ដើម​ទីមក។
ជាមួយគ្នានោះ លោក ​ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេ​ញ ក៏បានបង្ហាញពីការរៀបចំ​ក​ម្លាំ​ង ក្នុងការការពារស​ន្តិ​សុ​ខស​ណ្តាប់​ធ្នាប់ ទាំងខាងក្រៅបរិវេណ​ ​ក៏ដូច​ជា​តាម​មណ្ឌ​លប្រ​ឡងនានា ទាំង២៧មណ្ឌ​ល​ ក្នុងរាជធា​នី​ភ្នំពេ​ញ បានយ៉ាងមាន​ប្រ​សិទ្ធ​ភា​ព និងមានភាពល្អប្រសើ​រ​ជាង​ឆ្នាំមុ​នៗ៕ ដោយ៖កូឡាប

×