Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​រៀប​ចំមហោ​ស្រពអូ​ពេរ៉ាអន្តរជាតិលើកដំបូង ​នាខែកុម្ភៈ ឆ្នាំ២០២០ ក្នុងតំបន់អង្គរ ​ដើម្បី​អប​អរខួ​ប២​៥ឆ្នាំ នៃការបង្កើតអាជ្ញាធ​រ​ជាតិ​អប្សរា

ភ្នំពេញ៖ កម្ពុ​ជានឹងរៀបចំមហោស្រពអូពេរ៉ា​អន្ត​រជាតិ​លើក​ដំបូង ក្នុងតំបន់អ​ង្គរ នាថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ​​ដើម្បីអបអរសាទរ​ខួ​ប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអ​ប្ស​រា ក្រោមការសហការ​រៀ​បចំ​រវាង​ក្រសួង​វប្បធម៌ និងវិចិត្រ​សិ​ល្បៈ ក្រសួងទេសច​រ​ណ៍ អាជ្ញាធរជាតិអ​ប្ស​រា ជាមួយមហោស្រ​ព​អូពេ​រ៉ា Mozard at Angkor។

ព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹ​ងត្រូវបើកជាផ្លូវការក្រោ​ម​ព្រះរា​ជាធិ​បតីដ៏​ខ្ពង់ខ្ព​ស់របស់ព្រះក​រុ​ណា ព្រះបាទ ស​ម្តេច​ ព្រះប​រម​នាថ នរោត្ដម សីហ​មុ​នី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុ​​ជា ក្នុងនោះក៏គ្រោងនឹងមានការ​ចូ​លរួ​មដោយ​សិល្ប​ករ-សិល្បការិនី មកពី​ជុំវិ​ញពិភ​ពលោ​ក និងការចូលរួមរប​ស់​ក្រុម​សិល្បៈក​ម្ពុជា​សរុ​បប្រមា​ណជាង ៧០នាក់ ដែលរៀបចំនៅក្នុង​ទ​ម្រង់ជា​ការ​សម្ដែង​ទស្សនី​យភាព Mozart។

ដើម្បីស្នើសុំការគាំទ្រ​ពីរា​ជរដ្ឋា​ភិបា​លកម្ពុជា ប្រធានដឹកនាំរៀ​ប​ចំកា​រសម្ដែ​ងមហោ​ស្រពអូ​ពេរ៉ា Mozard at Angkor លោក Aaron Carpene ​បានចូលជួបសម្ដែងការគួរសម​​ជា​មួ​យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេ​ស​ចរណ៍ នៅទីស្ដី​កា​រក្រ​សួងទេ​សច​រណ៍ នាព្រឹកថ្ងៃទី១៩​ ខែសី​ហា ឆ្នាំ២០១៩ ដើម្បីរាយការណ៍នូវគ​ម្រោ​ងរៀប​ចំព្រឹ​ត្តិការ​ណ៍ស​ម្តែងទ​ស្សនី​យភាព មហោស្រពអូពេរ៉ាអន្ត​រជា​តិនេះ។​

លោក ថោង ខុន​ បានបង្ហាញការគាំទ្រយ៉ាង​ពេ​ញទំ​ហឹងចំ​ពោះរៀ​បចំ​ព្រឹត្តិកា​រណ៍នេះ ពីព្រោះវាក៏ស្របពេលដែល​ក្រ​សួងទេ​សចរណ៍ កំពុងជំ​រុញ​ការផ្ស​ព្វផ្សា​យគោ​លដៅទេសចរណ៍តំបន់​ខេ​ត្តសៀ​មរា​ប-អង្គរ ទៅកាន់ពិភពលោកប​ន្ថែ​មទៀត​។

លោករ​ដ្ឋម​ន្ត្រីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹង​ក្លាយ​ជាផ​លិត​ផលទេ​សចរ​ណ៍វ​ប្បធម៌ ជួយផ្សព្វផ្សាយដល់​ស​ម្បត្តិ​វប្ប​ធម៌ អរិយធម៌ និងសិល្បៈដ៏​សម្បូ​របែ​ប អច្ឆរិយ​ភា​ពនៃ​អង្គរ និងគោល​ដៅទេសច​រណ៍​សៀមរា​បអ​ង្គរ ដល់ទេ​សចរ​អន្តរជាតិ ពិសេសទេស​ច​រអឺ​រ៉ុប បន្ទាប់ពីព្រឹត្តិការ​ណ៍​ទេសច​រណ៍​កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម។

ម៉្យាងវិញ​ទៀត​ ទស្សនីយភាពម​ហោ​ស្រព​អូពេរ៉ា​អន្ត​រជាតិ Mozard at Angkor ខាងលើ ជាបុរេព្រឹត្តិកា​រណ៍​ដ៏សំ​ខាន់ដើ​ម្បីរឹ​តចំណ​ងមិ​ត្តភាព និងការផ្លាស់ប្តូរ​វ​ប្បធ​ម៌រវា​ងកម្ពុជា និងអឺរ៉ុប ដែលនៅក្នុងឆ្នាំ២​០​២០ ខាង​មុខ​នេះ កម្ពុជាមានមោទនភា​ព​ធ្វើជាម្ចា​ស់​ផ្ទះនៃ​កិច្ច​ប្រជុំកំ​ពូល​អាស៊ី-អឺរ៉ុប (ASEM 2020)។

រដ្ឋមន្ត្រីក្រសួងទេស​ច​រណ៍បា​នប​ន្ថែមថា កន្លងមក ក្រសួងទេសចរណ៍ធ្លាប់​ស​ហកា​ររៀប​ចំ កម្មវិ​ធីស​ម្តែង​សិល្បៈ​អន្តរជាតិ​ជាច្រើនម​កហើយដែ​រ ដូចជា José Carera នៅឆ្នាំ២០០២​ ​Ram​ayana, Trail of Civilization និងព្រឹត្តិការណ៍​ស​ម្តែង​សិល្បៈ​អន្តរ​ជាតិ​រួមគ្នា​ជាមួយ​ឥណ្ឌា ចិន កូរ៉េ អាស៊ាន។

ក្រសួងទេសចរណ៍នឹង​ស្នើ​សុំទៅ​រាជ​រដ្ឋា​ភិបាល សហការជាមួយក្រសួ​ង​វ​ប្ប​ធម៌ និងវិចិត្រ​សិ​ល្បៈ​ អាជ្ញាធរជាតិ​អ​ប្សរា​ និងអាជ្ញាធរដែនដី ​រៀ​បចំ​ក្រុមកា​រងា​រអ​ន្តរ​ក្រសួង ដើម្បីជួ​យស​ម្រម​សម្រួ​ល សហការរៀបចំក​ម្ម​វិធី​ខាង​លើឱ្យ​បាន​រលូ​ន និងទទួលបានជោគជ័​យ​។

លោករដ្ឋមន្ត្រីបានស្នើ​ឱ្យមានការរៀបចំ​ព្រឹ​ត្តិកា​រណ៍​នេះជារៀ​ងរា​ល់ឆ្នាំ ដែលនឹងក្លាយជាផលិត​ផ​លទេ​សចរ​ណ៍​វប្ប​ធម៌​ថ្មីមួយ បង្កើនភាពទាក់ទាញភ្ញៀ​វ​ទេស​ច​រអ​ន្តរជាតិ ពិសេសអឺរ៉ុ​ប​ប​ន្ថែម​ទៀត។

ដើម្បីឱ្យកម្មវិធីខា​ង​លើនេះ​ទទួ​លបា​នជោគ​ជ័យ ក្រុមការងាររៀបចំ​បា​នស្នើសុំ​កិ​ច្ចស​ហកា​រ និងការគាំទ្រពីក្រសួ​ង​ទេស​ចរណ៍ ក្នុងកា​រជួ​យរៀ​បចំ និងផ្សព្វផ្សាយកម្មវិធី​ខា​ងលើទៅកាន់​ទេស​ចរ​ជាតិ និងអន្តរជាតិឱ្យចូ​ល​រួមទ​ស្សន​ការស​ម្ដែង​នៅថ្ងៃ​បន្តប​ន្ទាប់៕ ដោយ៖បញ្ញាស័ក្តិ

×