Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី​បារាំងការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា ដាក់ពាក្យ​ប្តឹង​លោក សម រ​ង្ស៉ី ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស

(​ទីក្រុង​ប៉ារីស​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ឌី វិជ្ជា អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​កូនប្រុស​នៃ​សព​លោក ហុក ឡងឌី បានដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៉ី អតីត​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល ទៅកាន់​តុលាការ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​ជនជាតិ​បារាំង ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា នៅ​ថ្ងៃទី​២០​សីហា​នេះ​។​

ការដាក់​ពាក្យ​ប្តឹង​ចំនួន​២ ដាច់ដោយឡែក​ពីគ្នា​ទៅកាន់​តុលាការ​បារាំង សម្តេច​តេ​ជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ឌី វិជ្ជា បាន​ពឹងពាក់​ប្រើប្រាស់​មេធាវី ជនជាតិ​បារាំង ចំនួន​៣​រូប​ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​ប្រចាំ​នៅ​ប្រទេស​បារាំង ទី​១៖ លោក​មេធាវី Brosselet, ទី​២៖ លោក​មេធាវី Doyez និង​ទី​៣៖ លោក​មេធាវី Leick​។​

ការសម្រេច​ដាក់ពាក្យ​បណ្តឹង​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅកាន់​តុលាការ​ប្រទេស​បារាំង ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​អះអាង​ដោយ មួលបង្កាច់​ថា​៖ (១) សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេក្លោង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី (២) សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ (៣) សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់លោក ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​លោក​ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវរ​ន្ទៈ​បាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាង​ថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​ ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង ដែល​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល សម រ​ង្ស៉ី ចំពោះ​សារ​ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​នៅក្នុង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​សំដី​ដែល​បុគ្គល​នេះ​បាន និយាយ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ (VOA) ដែល​នៅ​ក្នុងនោះ​បុគ្គល សម រ​ង្ស៉ី បានធ្វើការ​ចោទប្រកាន់​យ៉ាង​ឆ្កួត​លីលា និង​ធ្ងន់ធ្ងរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ បុគ្គល សម រ​ង្ស៉ី បាន​អះអាង​ដោយ​មួលបង្កាច់​ថា​៖ (១) សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេក្លោង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី (២) សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ (៣) សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​លោក​ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវរ​ន្ទៈ​បាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​។ ទាំងនេះ​ជាការ​ចោទប្រកាន់ បែប​បរិហារកេរ្តិ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទំព័រ ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល សម រ​ង្ស៉ី​។​

​ចំណែក​ការដាក់​ពាក្យបណ្តឹង​រប​ស់លោក ឌី វិជ្ជា កូនប្រុស​នៃ​សព​លោក ហុក ឡងឌី និង​ជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​តុលាការ ប្រទេស​បារាំង ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​អះអាង​ចោទប្រកាន់​លោក ឌី វិជ្ជា ដោយ​បំពាន និង​ខុសស្រឡះ​ថា លោក ឌី វិជ្ជា បាន​ជឿជាក់ថា ឪពុក​របស់គាត់​ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់ ហើយ​បុគ្គល សម រ​ង្ស៉ី អះអាង​មួលបង្កាច់​លោក ឌី វិជ្ជា មាន​ចេតនា សងសឹក ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន ហើយ​អះអាង​ទៀតថា លោក ឌី វិជ្ជា នឹង​រៀបចំ​ផែនការ​សងសឹក ដោយ​រួម​ដៃ​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង​ការពារ​ក្តី​ជូន​លោក ឌី វិជ្ជា បាន​រៀបរាប់​បញ្ជាក់ថា លោក​ឌី វិជ្ជា បាន​ប្តឹង​បុគ្គល សម រង្សី ចំពោះ​សារ​មួយ​ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បុគ្គល សម រង្ស៊ី បាន​ចោទប្រកាន់ លោក ឌី វិជ្ជា ដោយ​បំពាន​និង​ដោយ​ខុសស្រឡះ​ថា លោក​ឌី វិជ្ជា បាន​ជឿជាក់ថា​ឪពុក​របស់គាត់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់​។ លោក​សម រង្សី​ ​បាន​អះអាង​ដោយ​មួលបង្កាច់​ថា លោក​ឌី វិជ្ជា មាន​ចេតនា សងសឹក ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន​ហើយ ដើម្បី​សម្រេច​កិច្ចការ​នេះ លោក​ឌី វិជ្ជា ត្រូវ​រៀបចំ​ផែនការ​សងសឹក​នេះ ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។ លោក​ឌី វិជ្ជា មិនអាច​ទទួលយក​ការទម្លាក់​កំហុស បែប​បរិហារកេរ្តិ៍​នេះ​បានទេ​។ បើតាម​ការពិនិត្យ​ទៅលើ​ពាក្យពេជន៍​ដែល​បុគ្គល​សម រង្ស៊ី បាន​ប្រើ ពាក្យ សងសឹក និង ផែនការ គឺជា​ការចោទប្រកាន់ថា​
​លោក​ពិតជា​មានបំណង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​សងសឹក​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ឪពុក​របស់ខ្លួន​។ ការនិយាយ​ចោទប្រកាន់​ដោយ​បុគ្គល​សមរង្ស៊ីនេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​កិត្តិយស​និង កិត្តិ​ស័ព្ទ​របស់លោក ឌី វិជ្ជា តម្រូវ​ឲ្យ​ឯកឧត្តម ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​។​

​ពាក់ព័ន្ធ​នឹង​ទណ្ឌិត សម រ​ង្ស៊ី បង្ហោះ​សារ​លាប​ពណ៌ បំភ្លៃ​ការពិត អំពី​រឿង​មរណភាព​របស់ លោក ហុក ឡង់ឌី នេះដែរ​, កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង ចំនួន​៣​រូប បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រ​ង្ស៊ី មេក្រុម​ប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស អំ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

ក្នុង​ពាក្យបណ្តឹង​នេះ សម្តេច​ក្រឡាហោម ស ខេង បានទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក​សម រ​ង្ស៊ី ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ចំពោះ​ការ​ញុះញង់​របស់ លោក សម រ​ង្ស៊ី​។​

​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការដាក់​ពាក្យ​ប្តឹង លោក សម រ​ង្ស៊ី ទៅ​តុលាការ​នា​ថ្មីៗ​នេះ ៕​ ដោយ​៖​កូ​ឡាប​

×