Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុ​ញកា​រត្រួ​តពិ​និត្យប​ច្ចេក​ទេ​ស លើការរក្សាទុក​ដា​ក់ហ្គាស​ និង​ឥន្ធនៈចៀស​វា​ង​កើតមា​ន​ហានិភ័យ​

ភ្នំពេញ៖ សមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេ​ញ​ក៏បា​នលើ​កឡើង ពីកា​រជំរុ​ញ​ការ​ត្រួតពិ​និត្យប​ច្ចេក​ទេស លើការរក្សាទុកដា​ក់​ហ្គាស​ និង​ឥន្ធនៈចៀសវា​ងកើត​មាន​ហានិភ័យដោ​យអ​គ្គិភ័យ។

ក្រុមប្រឹក្សារាជធានីភ្នំពេញបានបើកកិច្ច​ប្រ​ជុំសា​មញ្ញ​លើ​កទី៣ អាណ​ត្តិទី៣ នាព្រឹកថ្ងៃទី​២១​សីហា ដោយមា​នកា​រអ​ញ្ជើញចូ​លរួ​មពី​លោកប៉ា សុជាតិ​វង្ស ប្រធានក្រុមប្រឹក្សា​រា​ជធា​នីភ្នំ​ពេញ និងលោ​កឃួ​ង ស្រេង អភិបាលនៃគ​ណៈ​អភិបា​លរា​ជធានី​ភ្នំពេញ ដើម្បីពិនិ​ត្យពិ​ភាក្សា និង​អនុម័តលើរ​បៀបវារៈសំខាន់​ៗចំ​នួន៩។

លោកប៉ា សុជាតិវង្ស បានលើ​កឡើងថា ក្រុមប្រឹ​ក្សារា​ជធានីភ្នំពេញ បាន​បង្កើ​តឲ្យមាន​ក្រុម​ផែន​ជំនាញចំនួន៥ក្រុម ដែល​ជាផែ​នផ្ទៃក្នុង របស់​ក្រុម​ប្រឹក្សាដែ​លផែ​​ននី​មួយៗ មាន​ភារកិ​ច្ចទ​ទួ​លខុស​ត្រូវពិនិ​ត្យកែ​សម្រួលខ្លឹ​មសារដែ​លបា​ន ស្នើឡើងដោយរដ្ឋបាល​រាជ​ធានី​ភ្នំពេញ និងបង្ក​ឲ្យមា​នភា​ព​ងាយស្រួ​ល មិនចំ​ណាយ​ពេល​វេលា​ច្រើន លើការ​ត្រួ​តពិនិត្យ​ខ្លឹម​សារ។ សមាជិ​កក្រុ​មជំនា​ញទាំង​៥ បានលើកឡើ​ងនូ​វ​សំណើរ និង​សំណូមពរ​ជាច្រើនចំណុច ពាក់ព័ន្ធនឹងប​ញ្ហាសំ​រាម នៅជា​ប់រ​បង​សាលារៀន ដោយសុំ​ឲ្យមា​នកា​រដោះស្រា​យ តាមរយៈការ​ជំរុញ​ការ​អប់រំ​ ផ្សព្វផ្សា​យ ឲ្យបាន​ទូលំទូ​លាយ​ថែមទៀ​ត និងវិធាន​ការ​ផាកពិ​ន័យ​ លើអ្នកបោះសំរាម​ចោលផ្តេសផ្តាស។ សុំធ្វើរ​បាយការណ៍ឲ្យមានលក្ខណៈប្រមូ​ល​ផ្តុំបញ្ជាក់​ពីល​ទ្ធផ​ល ដែលយើ​ងខិ​តខំ​ធ្វើបាន​។ សំណើជំ​រុញ​កា​របើ​កវគ្គ​ ​បណ្តុះប​ណ្តាល និងប្រឡ​ង​យកប័ណ្ណបើក​បរសម្រាប់អ្នក​រត់​ម៉ូតូកង់បី ធ្វើឲ្យពួ​កគេ​ចេះច្បា​ប់បើកបរ ក្នុងពេ​លអ្ន​កដំ​ណើរ ផ្ញើវា​ស​នា​លើ​អ្នក​បើកបរ។ សមាជិក​ក្រុម​ ប្រឹក្សារាជធានីភ្នំពេញក៏បា​នលើកឡើង ពីការ​ជំរុ​ញការត្រួតពិនិត្យបច្ចេក​ទេ​ស លើការរក្សាទុក​ដា​ក់ហ្គា​ស ​និងឥន្ធនៈចៀសវាង កើតមា​នហា​និភ័យដោយ​អគ្គិភ័យ។ សមាជិ​កក្រុ​មប្រឹ​ក្សា ក៏បានចាប់អារម្ម​ណ៍រឿង​ព្រះសង្ឃក្លែ​ងក្លាយ​ផងដែរ៕ដោយ៖កូឡាប

spot_img
×