ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយ អំពីខ្លឹមសារច្បាប់ ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាព នៃការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ កំណត់នូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះនាពេលកន្លងមក។
ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយថា នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាពនៃការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ កំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក និងស្វែងរកដំណោះស្រាយនានាប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយមានចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយ។
កិច្ចប្រជុំនេះ ស្វែងរកដំណោះស្រាយនានា ប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយ ដែលបានចុះ បញ្ជីនៅ ក្រសួងមហាផ្ទៃ៕ដោយ៖បញ្ញាស័ក្តិ