បន្ទាយមានជ័យ ៖ រថយន្តបុកម៉ូតូអូសរទះបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់នៅម៉ោង៣រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវជាតិ លេខ៥៩ចំនុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា : ជនរងគ្រោះមានឈ្មោះ ស្រេង និមលភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើករថយន្តមានឈ្មោះ ប៉ុង សុីនួនភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
នៅមុនពេលកើតហេតុនោះមានរថយន្តម៉ាក YUNDAពណ៌សរ សេរីឆ្នាំ១៩៩៩ស្លាកលេខកំពង់ចាម 3A-4776 បើកពីលិចទៅកើតបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនលុះបើកមកដល់នៅចន្លោះគីឡូម៉ែតលេខ៤១បណ្ដោយផ្លូវជាតិ លេខ៥៩ ស្រាប់តែបើកទៅបុកចំពីរមុខម៉ូតូម៉ាក WAVEពណ៌ក្រហម សេរីឆ្នាំ២០០១ គ្មានស្លាកលេខអូសរទះបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់៕ ដោយ ៖ បន្ទាយ