បន្ទាយមានជ័យ ៖ និវត្តជនចំនួន៣គ្រួសារបានទួទលផ្ទះអំណោយរបស់សម្តេចតេជោហ៊ុនសែនដោយក្នុងគ្រួសារបានមួយ១ខ្នងដែលមានតំលៃក្នុង១ខ្នង៤.០០០ដុល្លា។
លោកវរសេនី ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឃួនវុទ្ធីប្រធានមន្ទីរសង្គមកិច្ច អតីតៈយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យ និងមន្ត្រី បានចូលរួមទៅប្រគល់ឲ្យវិរត្តន៍ជនមាន ១:ឈ្មោះ ពៅ ហ៊ុន រស់នៅភូមិពន្លេច ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ ២-សាំងរុណ ជនពិការ រស់នៅភូមិកូនត្រី ឃុំអូរបីជាន់ ស្រុកអូជ្រៅ។ ៣-ឈ្មោះ ប៊ីប៊ុន រស់នៅភូមិឈ្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីប្រគល់ជូននិវត្តជននេះកាលពីថ្ងៃទី៤មករា លោកស ប៊ុនសឿងបានមានប្រសាសន៍ថាផ្ទះ៣ខ្នងនេះជាអំណោយរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដែលមានទំហំ៥ម៉ែត្រx៧ម៉ែត្រធ្វើអំពីថ្មដំបូលស័ង្កសីចំណាយអស់ថវិកា៤.០០០ដុល្លារ។
សម្តេចតែងតែសួសុខទុក្ខក្រុមគ្រួសារអតីតៈយុទ្ធជនរួមសុខរួមទុក្ខមិនថានៅទីជិតទីឆ្ងាយនោះទេព្រោះសំអាងថាកំលាំងអតីតៈយុទ្ធជនទាំងអស់នេះហើយកន្លងមកហានពលីជីវិតក្នុងការ ការពារទឹកដីហានប្តូរជីវិតសាច់ស្រស់ឈាមស្រស់ ។
ក្នុងនោះលោកបានប្រគល់អំណោយដល់និវត្តទាំង៣គ្រសារបន្ថែមទៀតរួមមាន អង្ករ៥០គីឡូ មុង ភួយ កន្ទេល មី១កេះ ប្រេងឆា ទឹកត្រីទឹកសីុអីុវ និងគ្រឿសម្ភារៈផ្ទះបាយ១ឈុតទៀតផង៕ ដោយ ៖ បន្ទាយ