Friday, March 31, 2023

ចាប់ខ្លួន​អតីត​អភិបាលក្រុង​បាន​លុង ពីបទ សមគំនិត​ក្នុង​អំពើ​លួច

spot_img

​រតនគិរី​៖ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​លោក អ៊ុក សំអុល អតីត​អភិបាលក្រុង​បាន​លុង ដោយយោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​រតនគិរី ពីបទ សមគំនិត​ក្នុង​អំពើ​លួច ដែល​ប្រព្រឹត្ត​កាលពី​ខែ​មករា ឆ្នាំ​២០១៧​។​

​លោក អ៊ុក សំអុល ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្តរតនគិរី​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ដែល​កន្លែង​ដើម​នៃ​ម្ចាស់​បណ្តឹង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២