Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ដាក់បទបញ្ជា​ថ្មី មិនឱ្យ​កម្លាំងប្រដាប់អាវុធ មាន​ងារ​ជា ឧកញ៉ា​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជា​ថ្មី​មួយទៀត មិនឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ គឺ​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជាឧកញ៉ា ទៀតឡើយ​។

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា ដែលមាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជាបន្ទាន់ ថា​តើ​ត្រូវយក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​កងកម្លាំងប្រដាប់អាវុធ ដែល​ខ្លួន​កំពុង​បំពេញការងារ​តទៅទៀត​។​

​លោក ឈឹម ផល​វរុណ បានឱ្យដឹងថា នេះ​ជាការ​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់ គឺ​សម្តេច បាន​បញ្ជា​ពី​កន្លែង​ប្រជុំ​ព្រឹក​មិញ​នេះ​តែម្តង គឺ​លែងឱ្យ​មាន​ភាព ជាន់គ្នា​រវាង ងារ «​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ក្នុង​ក្របខ័ណ្ឌ​ប្រដាប់អាវុធ មានដូចជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ គឺ​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស យក​មួយ អត់​មួយ​»៕​ ដោយ​៖​កូ​ឡាប​

×