Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន សម្រេច​ការសាងសង់​ស្ពាន​វែង​បំផុត​ពិភពលោក​

ប្រទេស​ចិន​បាន​បាញ់​កាំ​ជ្រួច ស្វាគមន៍​ថ្ងៃ​សាងសង់​រួចរាល់​ស្ពាន​ត​ភ្ជាប់​ហុងកុង ជូ​ហាយ និង​ម៉ា​កាវ ដែល​ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​បំផុត​ពិភពលោក​។​

​នៅ​ថ្ងៃ 31/12/2017, ចិន​បាន​សាងសង់​រួចរាល់​ស្ពាន​ឆ្លង​សមុទ្រ​មាន​ប្រវែង​ជិត 55km ត​ភ្ជាប់​ហុងកុង​ជាមួយ​ជូ​ហាយ និង​ម៉ា​កាវ​។ តាម​បណ្តាញ​ទូរទស្សន៍ CGTN ។ កម្មករ​សាងសង់​ស្ពាន 10.000​ម៉ឺន​នាក់ បាន​ចូលរួម​ក្នុង​ពិធី​បាញ់​កាំជ្រួច​ដ៏​ចិញ្ចែងចិញ្ចាច ដើម្បី​អបអរ​សំណង់​ស្ពាន​វែង​បំផុត​ពិភពលោក​នេះ ។​

​ចិន​បាន​ធ្វើការ​តម្លើង​ប្រព័ន្ធ​ភ្លើង LED មាន​ចម្រុះ​ពណ៌​អម​សងខាង​ស្ពាន​។​

​គិត​ដល់​ពេល​បញ្ចប់​ឆ្នាំ ២០១៧ គ្រោងការណ៍​ស្ថាបនា​ស្ពាន​បាន​អូសបន្លាយ​ពេល ១៤​ឆ្នាំ និង​ទុន​វិនិយោគ ១៥​ពាន់​លាន​ដុល្លារ ត​ភ្ជាប់​ទីក្រុង ៣ សុទ្ធសឹង​ជា​តំបន់​ពាណិជ្ជកម្ម​សំខាន់​របស់​ចិន កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើ​ដំណើរ​។ ស្ពាន​នេះ​ចំណាយ​ពេល​សាងសង់​អស់ ៧​ឆ្នាំ​។​

​ផ្នែក​សំខាន់ៗ នៃ​ស្ពាន​ត្រូវ​បាន​សម្រេច​រួចរាល់ ប៉ុន្តែ​វា​ត្រូវ​រងចាំ​ការត្រួតពិនិត្យ​គុណភាព​ចុង​ក្រោយ​ពេល​មុន​ពេល​សម្ភោ​ធ​បើក​ឲ្យធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​។​

​លោក Frank Chan, មេដឹកនាំ​ស្ថាប័ន​គមនាគមន៍​ដឹកជញ្ជូន និង​ផ្ទះសម្បែង​ហុងកុង​ឲ្យដឹងថា ស្ពាន​នេះ​ជា​គ្រោង​ការសហការ​គ្នា​រវាង​រដ្ឋ​អំណាច​នៅ​តំបន់ ៣ ហើយ​វា​អាច​បើក​ទ្វារ​ឲ្យធ្វើ​ចរាច​រណ៍បាន លុះត្រា​ភាគី​ទាំង ៣ ត្រៀមលក្ខណៈ​ជា​ស្រេច​។ រដ្ឋាភិបាល​ចិន​នឹង​កំណត់​ថ្ងៃ​សម្ភោ​ធ​ផ្លូវការ​របស់​ស្ពាន​នេះ​។​

​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​នេះ ធ្វើឲ្យ​រយៈពេល​ធ្វើដំណើរ​ពី​ជូ​ហាយ ទៅដល់​ហុងកុង​ថយចុះ​ពី ៣​ម៉ោង នៅសល់​ត្រឹម ៣០​នាទី​។ ដើម្បី​សាងសង់​ស្ពាន​នេះ គេ​បាន​ប្រើប្រាស់​ដែកថែប​អស់ 420.000​តោន គ្រប់គ្រាន់​សម្រាប់​សាងសង់​ប៉​ម Eiffel, ចំនួន ៦០​។​

​ក្រៅពី​ស្ពាន ចិន​ក៏​បាន​សាងសង់​បន្ថែម​ផ្លូវ​ក្រោម​ដៃសមុទ្រ យូ​ចូ ផ្លូវ​ក្រោម​ដៃ​សមុទ្រ​នេះ ស្ថិត​នៅ​ជម្រៅ ៤០​ម៉ែត្រ ប្រៀប​នឹង​ផ្ទៃ​ទឹក ហើយ​មាន​បណ្តោយ​ប្រវែង ៦៧០០​ម៉ែត្រ វា​បច្ចុប្បន្ន​វា​ក៏​ជា​ផ្លូវ​ក្រោម​សមុទ្រ​វែង​បំផុត​ពិភពលោក​៕ សូ​យ​ន​

×